Thursday, November 28, 2024
Header Banner

ឃុំកំពង់ភ្លុកជាមូលដ្ឋានជួបការលំបាកច្រើន តែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់!

ខេត្តសៀមរាប៖ថ្លែងនៅក្នុងឱកាស ចុះពិនិត្យ និងព្យាបាលជំងឺទូទៅតាមបែបបុរាណចិន និងចែកអំណោយសប្បុរសធម៌ ព្រមទាំងសម្ភារសិក្សា ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសមាគមមនុស្សធម៌ឈឹងអ៊ីសាន់សៀហួយ មកពីកោះតៃវ៉ាន់ នៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប លើកឡើងថា ២៥ឆ្នាំកន្លងមកនេះ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ហេដ្ឋានរចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ជីវភាពប្រចាំថ្ងៃ និងវិស័យទេសចរណ៍ក្នុងសហគមន៍ផ្ទាល់។

ឯកឧត្តម អ្នកឧកញ៉ា រំលឹកថា ២៥ឆ្នាំមុនពេលឯកឧត្តមមកដល់ទីនេះដំបូង ប្រជាពលរដ្ឋមានចំនួនប្រហែល ៤០០គ្រួសារប៉ុណ្ណោះ។ ក្នុងមួយឆ្នាំៗ ពួកគាត់ត្រូវរើផ្ទះ ៣ ទៅ ៤ដង ដោយសារទឹកទន្លេឡើង និងស្រក។ ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តមបានស្ដារព្រែកដ៏សំខាន់ក្នុងឃុំនេះ ដែលចំណាយពេលប្រហែល ៨ ទៅ ៩ឆ្នាំ ដើម្បីជួយសម្រួលលំហូរទឹកទៅកាន់បឹងទន្លេសាប។ឯកឧត្តម បន្តថា បច្ចុប្បន្នឃុំកំពង់ភ្លុកនេះ លែងជាឃុំដាច់ស្រយាល និងមានការលំបាកតទៅទៀតហើយ ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចពិជ័យសេនា ទៀ បាញ់ និងមានការចុះដោយផ្ទាល់ពី ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ាណែត មូលដ្ឋាននេះ មានអណ្ដូងទឹកស្អាតប្រើប្រាស់ វត្តអារាម សាលារៀន និងមណ្ឌលសុខភាព ដែលឯកត្តមទើបសាងសង់អស់ទឹកប្រាក់ជាង ៧ម៉ឹនដុល្លារអាមេរិក។ បច្ចុប្បន្នមូលដ្ឋាននេះ មានប្រជាជនសរុបប្រមាណ១០០០គ្រួសារ។ ក្នុងនោះដែរ បន្ទាប់ពីឯកឧត្តម បានកសាងផ្លូវតភ្ជាប់ពី ទីប្រជុំជនស្រុកប្រាសាទបាគង មកកាន់ឃុំកំពង់ភ្លុក រួមនិងការស្ដារព្រែកក្នុងឃុំកំពង់ភ្លុកនេះមក ឃុំមួយនេះ បានក្លាយតំបន់ទេសចរណ៍ដ៏សំខាន់របស់ខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាព្រៃលិចទឹក និងជីវចម្រុះបឹងទន្លេសាប ដែលផ្ដល់ចំណូលដោយផ្ទាល់ ក្រៅពីរបរកសិកម្ម និងនេសាទ។គួរជម្រាបដែរថា ក្រៅពីសមិទ្ធផល ដែលបានកសាងដោយឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបនាពេលកន្លងមក នាពេលថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងអាជ្ញាធរស្រុកប្រាសាទបាគង ក៏បានស្នើសុំទៅកាន់រាជរដ្ឋាភិបាល សុំកាត់ឆ្វៀលដីក្នុងឃុំកំពង់ភ្លុក ដែលមានភូមិសរុបចំនួន ៣ ចេញពីតំបន់៣ នៃតំបន់អភិរក្សបឹងទន្លេសាប ដើម្បីអាចឱ្យប្រជាពលរដ្ឋ អាចអាស្រ័យផលបានជាប្រក្រតី និងបញ្ឈប់ការកាប់ទន្រ្ទានដីតំបន់ការពារបន្ថែមទៀត៕(ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម