Thursday, November 28, 2024
Header Banner

ជនសង្ស័យម្នាក់លួចម៉ូតូពីខេត្តកំពង់ធំ ជិះមកខេត្តសៀមរាប ត្រូវនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន!

ខេត្តសៀមរាប៖លោកវីរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ នគរបាលស្រុកប្រាសាទបាគង បានប្រគល់ ជនសង្ស័យ និងម៉ូតូ ជូនសមត្ថកិច្ច ខេត្តកំពង់ធំ ដើម្បីនាំយកទៅបន្តនីតិវិធី ពាក់ពន្ធ័អំពើលួច ។

លោកបន្តថា កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស និងកំលាំងប្រជាការពារ សហការ ជាមួយកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ល្បាត និងប្រទះឃើញធ្វើការនាំខ្លួនមកសាកសួរនាំ កាលពីវេលាម៉ោង១៨:០០ នាទីនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុច ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ការនាំខ្លួននេះ ធ្វើឡើង ដោយសារកម្លាំងយើង សង្កេតឃើញថា ជនសង្ស័យរូបនេះ ជាជនប្លែកមុខ ជិះម៉ូតូគ្មានផ្លាកលេខ គ្មានកន្រ្តក គ្មានអាវ មានកូនសោ តែចាក់អត់ត្រូវ (បែកគ្រាប់) ហើយឆ្នៃខ្សែភ្លើងដើម្បីតបញ្ឆេះវិញ ។ លោកបញ្ជាក់ថា បន្ទាប់ពីបានធ្វើការ សាកសួរនាំ និង ក្រោមកិច្ចសហការល្អ រវាង ស្នងការដ្ឋានគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ យើងបានធ្វើការទំនាក់ទំនង និងបញ្ជូន លេខតួរ លេខម៉ាស៉ីនម៉ូតូ តាមរយះ ផែនព្រហ្មទណ្ឌខេត្តសៀមរាប ទៅនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ ដើម្បីផ្ទៀងផ្ទាត់ ឃើញថា ម៉ូតូខាងលើនេះ គឺជាម៉ូតូដែលបានបាត់ដោយអំពើរលួច និងមានពាក្យបណ្តឹង នៅក្នុងខេត្តកំពង់ធំ ។បច្ចប្បន្ន ជនសង្ស័យ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ១៧ ឆ្នាំ ស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន រស់នៅភូមិទី៧ ឃុំទី៧ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (មានវិជ្ជមានសារធាតុញៀនក្នុងខ្លួន) និងម៉ូតូដែលយើង បានដកហូត ត្រូវបាន ធ្វើការប្រគល់ទទួលជូន សមត្ថកិច្ចខេត្តកំពង់ធំ ដើម្បីនាំយកទៅបន្តនីតិវិធីតាមផ្លូវច្បាប់ ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម