Friday, November 1, 2024
Header Banner

​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយករណី បង្ក្រាប​ទីតាំង​លាយ​ម្សៅ និង​ឡេ​ក្លែងក្លាយ​ នៅ​ខណ្ឌ​ដង្កោ

ភ្នំពេញ ៖សមត្ថកិច្ចបានឲ្យដឹងថា ករណី​ឆ្មក់​ត្រួតពិនិត្យ​ទីតាំង​លាយ​ម្សៅ លាយឡេ​ក្លែងក្លាយ​មួយ​កន្លែង​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ កាលពី​៣​ថ្ងៃមុន​នោះ ឥឡូវ​សំណុំរឿង​នេះ ត្រូវ​សមត្ថកិច្ច​ជំនាញ​ កសាង​ឯកសារ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត​ហើយ​។​

លោក​ឧត្ដមសេនីយ៍​ទោ ពិត បញ្ញា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​ដឹង​ថា សំណុំរឿង​បង្ក្រាប​ទីតាំង​លាយ​ម្សៅ លាយ​ឡេ ក្លែងក្លាយ​មួយ​កន្លែង​ នៅ​មូលដ្ឋាន​ខណ្ឌ​ដង្កោ កាលពី​៣​ថ្ងៃមុន​នោះ ឥឡូវ​សំណុំរឿង​មួយ​នេះ ត្រូវ​សមត្ថកិច្ច​ជំនាញ​របស់​លោក​កសាង​ឯកសារ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ដោយឡែក​ ម្ចាស់​ទីតាំង​ គេចខ្លួន​តាំង​ពី​ថ្ងៃ​បង្ក្រាប​នោះ​មក​ម្ល៉េះ សមត្ថកិច្ច​កំពុង​បន្ត​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន។ សូម​បញ្ជាក់​ឲ្យ​ដឹងថា ទីតាំង​លួច​លាយ​ម្សៅ លាយ​ឡេ ក្លែងក្លាយ នៅ​ចំណុច​ខាងមុខ​វិទ្យាល័យ ទួល​អំពិល តាម​បណ្តោយ​ផ្លូវ​២១៧ ( ហៅ ផ្លូវ​ចម្ការ​ដូង ) ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឆ្មក់​ចុះ​ត្រួតពិនិត្យ ​ឆែកឆេរ កាល​ពី​វេលា​ម៉ោង​ប្រហែល១០និង​៤៥​នាទី ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០។ ក្នុង​នោះ សមត្ថកិច្ច​ជំនាញ​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ( ប្រុស ) ដើម្បី​ធ្វើការ​សួរនាំ​ជុំវិញ​បញ្ហា​នេះ រីឯ​ម្ចាស់​ទីតាំង​គេច​ខ្លួន​បាត់​ហើយ​។​ សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ ដឹកនាំ​ផ្ទាល់​ដោយ​ លោក​ឧត្ដមសេនីយ៍​ទោ ពិត បញ្ញា សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​។​ លោក​ឧត្ដមសេនីយ៍​ទោ ពិត បញ្ញា ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ទីតាំង​លួច​លាយ​ម្សៅ លាយ​ឡេ ក្លែង​ក្លាយ​នេះ ត្រូវបាន​កម្លាំង​របស់​លោក​តាម​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាច្រើន​ថ្ងៃ​មក​ហើយ។ ជាក់ស្តែង​នា​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​មនុស្ស​៤​នាក់ ( ប្រុស ) ដើម្បី​ធ្វើការ​សួរនាំ​ជុំវិញ​បញ្ហា​នេះ ដោយឡែក​ ម្ចាស់​ទីតាំង​គេចខ្លួនបាត់​ហើយ​។ ចំពោះ​សម្ភារៈ​យ៉ាង​ច្រើន​គគោក ក៏ដូចជា ម៉ាស៊ីន​សម្រាប់​លាយ​ឡេ លាយ​ម្សៅ​ទាំងអស់នេះ ត្រូវបាន​បិទទ្វារ​ឃ្លាំង​ចាក់សោ​រក្សាទុក​នៅ​ទីតាំង​កន្លែង​ដដែល ដើម្បី​រង់ចាំ​ចំណាត់ការ​ពី​ថ្នាក់លើ​បន្ត​ទៀត៕ ​

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម