ខេត្តឧត្តរមានជ័យ៖អាជ្ញាធរបានឲ្យដឹងថា ស្ពានបុរាណដែលវែងជាងគេបំផុតនោះ គឺស្ពានទ័ព ឬស្ពានទិព្វ បានលាក់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ស្ពាននេះ ស្ថិតនៅលើមហាវិថីបុរាណមួយ ត្រូវបានសាងសង់ឡើង នៅចុង ស.វ ទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដើម្បីភ្ជាប់ទៅកាន់ ទីក្រុងវិម៉ាយពូរ៉ា (ភីម៉ា) ស្ថិតក្នុងខេត្តនគររាជសីមា បច្ចុប្បន្ននៅប្រទេសថៃ។ ស្ពានទ័ពនេះ គឺជាស្ពានបុរាណ ដែលវែងជាងគេ នៅក្នុងស្រុក ដែលមានបណ្តោយ ប្រវែង ១៥០ ម៉ែត្រ ទទឹងប្រវែង ១៦,៥០ ម៉ែត្រ និងកម្ពស់ ១០ ម៉ែត្រ ដែលសង់ឡើងពីថ្មភក់ និងលាយថ្មបាយក្រៀមដែលលាតសន្ធឹងពីជើងទៅត្បូង និងមានរន្ធតាដេវ (ប្រហោងទ្វារស្ពាន) ចំនួន២៨។
បច្ចុប្បន្ននេះ ពុំសូវមានការផ្សព្វផ្សាយទាក់ទងនឹងតំបន់បុរាណមួយនេះទេ ចឹងហើយ ទើបធ្វើឱ្យបងប្អូនមួយចំនួនមិនសូវស្គាល់ស្ពានទ័ពនេះទេ ស្គាល់តែស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិសតែប៉ុណ្ណោះ។
អាស្រ័យដូចនេះអាជ្ញាធរ បានទទូចឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ អញ្ជើញមកទស្សនាស្ពានទ័ពឬស្ពានទិព្ វនេះឲ្យបានស្គាល់ពីសម្រស់ដ៏ស្រស់តាកាលនៃស្ពានបុរាណមួយនេះ៕AFN