Thursday, November 28, 2024
Header Banner

ផលិតផលចំនួន៩៧ស្តង់ចូលរួមតាំងបង្ហាញក្នុងពិព័រណ៌សក្តានុពល របស់ខេត្តនិងផលិតផលនាំចេញ-នាំចូលក្រុងបានលុងលើកទី៤ ២០២៣

ខេត្តរតនគិរី៖ ពិពរ័ណ៍ពាណិជ្ជកម្មផលិតផលនេះត្រូវបានរៀបចំធ្វើឡើងនៅព្រលានយន្តហោះ ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ហើយត្រូវបានសម្ពោធឲ្យដំណើរការនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ លោក ងិន ណែល អភិបាលខេត្តស្តីទី។

លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីបានលើកឡើងថា ពិព័រណ៍ផលិតផលសក្តានុពល របស់ខេត្តនិងផលិតផលនាំចេញ-នាំចូលក្រុងបានលុងខេត្តរតនគិរី លើកទី៤ ឆ្នាំ២០២៣នេះប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ ដែលមានអាជីវករចូលរូមសុប ប្រមាណ៩៧ស្តង់។ក្នុងនោះមន្ទីរអង្គភាពអាជីវករសហគ្រាស ក្រុមហ៊ុនក្នុងខេត្ត និងមកពីបណ្ដារមន្ទីរពាណិជ្ជកម្មខេត្ត មានដូចជា ខេត្តក្រចេះ,ស្ទឹងត្រែង,មណ្ឌលគីរី ព្រះវិហារ,កំពង់ធំ និងខេត្តត្បូងឃ្មុំ សរុប ចំនួន២០ស្តង់។ ក្រៅពីនេះគឺអាជីវករ សេវាករ ពាណិជ្ជករ មកពីក្រៅខេត្តមានលក់ផលិតផលចម្រុះមានដូចជា ផលិតផល ប្រើប្រាស់ និងចំណីអាហារ ប្រមាណជាង៧៩ស្តង់ ដាក់តាំងបង្ហាញនូវផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយគុណភាព និងសុវត្តិភាពដែលអាចឆ្លើយតបតម្រូវការទីផ្សារ តម្រូវការប្រើប្រាស់របស់ប្រជាជនទាំងក្នុង និងក្រៅខេត្តបាន។ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តរតនគិរី លើកទី៤នេះ លោក ងិន ណែល អភិបាលខេត្តស្តីទី បានចាត់ទុកពិព័រណ៍ផលិតផល គឺជាការបង្កើតឲ្យមានបរិយាកាសពាណិជ្ជកម្មដល់អាជីវករ សេវាករ ពាណិជ្ជករក្នុងមូលដ្ឋាន រវាងខេត្តរតនគិរី និងខេត្តទាំងអស់នៅក្នុងប្រទេស ជម្រុញវិស័យពាណិជ្ជកម្មនៅក្នុងខេត្តរតនគិរី ធ្វើសកម្មភាពរវាងខេត្ត និងខេត្តឲ្យមានភាពរស់រវើក មានសម្ព័ន្ធភាពល្អនិងគ្នា បង្កើតឲ្យមានសកម្មភាពពាណិជ្ជកម្មបន្ថែមលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម និងវិស័យទេសចរណ៍។លោកអភិបាលខេត្តស្តីទីបានបន្តថា ពិព័រណ៍ពានិជ្ជកម្មនេះក៏មានការបង្កើតឲ្យមានឱកាសនាំចេញ តាមរយៈអ្នកផ្គត់ផ្គង់ដល់អ្នកទេសចរណ៍ និងអ្នកប្រើប្រាស់ ជាពិសេសជម្រុញឲ្យបណ្ដាខេត្តទាំងអស់ បានចូលរួមប្រាស្រ័យផ្លាស់ប្តូរគំនិតគ្នា និងបង្ហាញពីផលិតផលរបស់ខ្លួនសំដៅលើការផ្លាស់ប្ដូរទំនិញ រវាងខេត្ត និងខេត្ត ពង្រឹង និងពង្រីកពាណិជ្ជកម្ម នៅក្នុងខេត្តឲ្យកាន់តែមានភាពទូលំទូលាយផ្នែកសេដ្ឋកិច្ច បង្កើតឱកាសឲ្យប្រជាជន អ្នកផលិតក្នុងខេត្ត ក្នុងប្រទេសឲ្យទទួលបានចំណេះដឹង និងរៀនសូត្រនូវព័ត៌មានថ្មីៗ បង្កើតនូវសតិបញ្ញាថ្មីមួយស្តីទី បច្ចេកទេសផលិត ការអភិវឌ្ឍផលិតផល និងទីផ្សារ និងការវិវត្តន៍ផលិតផលរបស់ខេត្តនានា ក៏ដូចជាផលិតផលពីបរទេស ក្នុងន័យផ្លាស់ប្តូរព័ត៌មានពាណិជ្ជកម្មរវាងគ្នានិងគ្នា បង្កើតទីផ្សារផ្គត់ផ្គង់ និងប្រើប្រាស់ជាក់ស្តែងផងដែរ៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម