Thursday, November 28, 2024
Header Banner

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ជួបសំដែងការគួរសមជាមួយអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ បានដឹកនាំ លោកអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lui Zhi Jie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ។

នៅក្នុងជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងអគ្គកុងសុលចិន ប្រចាំខេត្តសៀមរាបបានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំងដោយ លោកឧកញ៉ាប្រធានបានស្នើតាមរយៈឯកឧត្តមអគ្គកុងសុល អោយជំរុញប្រជាជនចិនមកលេងខេត្តសៀមរាបអោយបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន អោយមកបណ្តាក់ទុក រឺចាប់ដៃគូអាជីវកម្មជាមួយសហគ្រិននៅខេត្តសៀមរាបនេះផ្ទាល់តែម្តង៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម