Thursday, November 28, 2024
Header Banner

ជនពិការចំនួន៥០០នាក់នៅតាមសហគមន៍ក្នុងខេត្ត រតនគិរីទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា

ខេត្តរតនគិរី៖ ជនពិការនិងជនក្រីក្រនៅតាមសហគមន៍ក្នុងខេត្តរតនគិរី ចំនួន៥០០នាក់ ទទួលបានប្រាក់របបគោលនយោបាយឆ្នាំ២០២២ ពីរាជរដ្ឋាភិបាលកម្ពុជា។ពិធីនេះត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តរតនគិរី ប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ងិន ណែល អភិបាលខេត្តស្តីទី រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។លោកអភិបាលខេត្តស្តីទី បានឲ្យដឹងថា ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្តោតសំខាន់ ទៅលើយុទ្ធសាស្រ្ត គាំពារសង្គមសម្រាប់ ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឲ្យបងប្អូន ទទួលបាននូវផលប្រយោជន៍ ពីសំណាញ់សុវត្ថិភាពសង្គម និងរបបសន្តិសុខសង្គមបានកាន់តែល្អប្រសើរឡើង។ លោកបញ្ជាក់ថា នៅចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹងសកម្មភាព យន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែម នូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឲ្យកាន់តែទូលំទូលាយ ពិសេសការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា ខេត្តរតនគិរី បានឲ្យដឹង​ថា ការបើកផ្តល់ប្រាក់គោលនយោបាយចំពោះជនពិការក្រីក្រនាពេលនេះមានចំនួន៥០០នាក់ ស្រី២៦១នាក់ ក្នុងនោះដែរមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែចំនួន ២៣២នាក់ និង ៦ខែចំនួន ៦៦៨នាក់ មកពីសហគមន៍ក្នុងក្រុង,ស្រុកចំនួន៣ គឺក្រុងបានលុង ស្រុកអូរជុំ និងស្រុកលំផាត់ ស្មើនិងថវិកា ៨៧,៨៤០,០០០ រៀល ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម