Thursday, November 28, 2024
Header Banner

ក្រុមហ៊ុន AJE សហការជាមួយអាជ្ញាធរជាតិអប្សរា លើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន AJE Thai Limited សហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។
គម្រោងនេះ បានចាប់ផ្តើម ក្រោមយុទ្ធនាការ “AJE ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីការពារបរិស្ថានអង្គរឲ្យមានភាពបៃតងឡើងវិញ”។ ទម្រង់នៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងទេសចរណ៍បៃតងនេះ នឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់ផងដែរ ។
លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN នៅក្នុងកម្មវិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀងមួយ (MOU) ទាក់ទងនឹងគម្រោងនិរន្តរភាពនៃ AJE ASEAN “។ លោកបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលដៅនិរន្តរភាពនៅគ្រប់ទីកន្លែងដែលលោកដំណើរការនៅក្នុងតំបន់អង្គរ ហើយយើងជឿជាក់យ៉ាងមុតមាំលើតុល្យភាពនៃអាជីវកម្ម សុខភាពទីក្រុង និងការរួមបញ្ចូលនៃកន្លែងរស់នៅ ដែលមនុស្ស និងអាជីវកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក បានបន្តថា ចំពោះចក្ខុវិស័យនេះ ក៏ពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានការពារនៅជុំវិញពិភពលោក «វាជាយុទ្ធសាស្ត្រដើម្បីនាំមកវិញនូវមោទនភាពនៃតំបន់បេតិកភណ្ឌពិភពលោកមួយ និងធ្វើនាំឱ្យតំបន់បេតិកភណ្ឌពិភពលោកនោះមានជីវិតឡើងវិញ» គម្រោងជំហានដំបូងរយ:ពេល១ឆ្នាំ យើងប្រើប្រាស់កញ្ចប់ថវិកាប្រមាណជា៣ម៉ឺនដុល្លា ក្នុងការរៀបចំដាំកូនឈើ ដាំស្មៅ និងកាកសំណាល់ផងដែរ។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា AJE Thai Limited គឺជាផ្នែកមួយនៃ AJE ASEAN ដែលជាក្រុមហ៊ុនជំរុញដោយធម្មជាតិ និងនិរន្តរភាពបរិស្ថានសម្រាប់អនាគតដ៏រុងរឿង ហើយវាស្ថិតក្រោម AJE Group មានដើមកំណើតនៅប្រទេសប៉េរូ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ហើយ AJE Group នេះ កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣៥ នៅជុំវិញពិភពលោក។ ឯកឧត្តម បានបញ្ជាក់ថា ចំពោះកិច្ចសហការនាពេលនេះ គឺក្រុមហ៊ុន AJE Thai Limited ជាមួយអាជ្ញាធរជាតិអប្សរាមិនមែនជាគម្រោងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រដំបូងគេ ដែលធ្វើឡើងដោយ AJE ASEAN នោះទេ។ គម្រោងអភិរក្ស និងនិរន្តរភាពតំបន់ប្រវត្តិសាស្ត្រពីមុន ត្រូវបានធ្វើឡើងនៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យា ក្នុងខេត្ត Phra Nakhon Si Ayutthaya ក្នុងប្រទេសថៃ និងបរិវេណប្រាសាទ Borobudur ក្នុងប្រទេសឥណ្ឌូនេស៊ី ។
ជាក់ស្តែង ពេលនេះ ដែលយើងបានចុះកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រុមហ៊ុន AJE Group នេះ គឺយើងមានគម្រោងចំនួន ០២ ,ទី០១ គឺការគ្រប់គ្រងកាកសំណលនៅតាមទីសាធារណ:នៃតំបន់អង្គរ , ទី០២ សំខាន់គឺយើងផ្តោតទៅលើសកម្មភាពធ្វើយ៉ាងណាឲ្យមានភាពបៃតង និងបរិស្ថានស្អាតល្អនៅក្នុងតំបន់អង្គរជាដើម៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម