Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គ្រិះស្ថានសិក្សាឯកជន ធ្វើសង្ក្រាន្ដមហាវិទ្យាល័យ ដើម្បីអបអរឆ្នាំថ្មី ក្រោមប្រធានបទ”ដាស់ព្រឹលឹងអង្គរ”

ខេត្តសៀមរាប៖យុវជន យុវនារីជាច្រើនរយនាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប នាថ្ងៃទី២៤ខែមីនឆ្នាំ២០២៣នេះ បានរួមគ្នាដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ”ការដាស់ព្រលឹងអង្គរ”។

ក្បួនដង្ហែរនេះ ចេញពីចំណុចភ្លើងស្ដុបចុងកៅស៊ូ សង្កាត់ស្លក្រាម ឆ្ពោះទៅកាន់សាកលវិទ្យាល័យអង្គរ ស្ថិតនៅបុរីសៀងណាំ សង្កាត់ជ្រាវ ក្រុងសៀមរាប។ក្រុមយុវជននៅសាកលវិទ្យាល័យអង្គរ បានសម្ដែងការសប្បាយរីករាយដែលបានចូលរួមព្រឹត្ដិការសង្ក្រាន្ដសាកលវិទ្យាល័យបន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារជំងឹកូវីដ១៩។ពួកគាត់ លើកឡើងថា សង្ក្រាន្ដសាកលវិទ្យាល័យបានគាស់រំលើងនូវវប្បធម៌ អរិយធម៌ខ្មែរ  បង្ហាញដល់យុវជនជក៍ដូចជាប្រជាពលរដ្ឋបានស្គាល់ តាមរយៈការលេងល្បែងកំសាន្ដផ្សេងៗប្រជាប្រិយខ្មែរ ដូចជាចោលឈូង លាក់កន្សែងជាដើម។ពួកគាត់ការជួបជុំគ្នាគ្នានេះ បង្ហាញពីភាពសាមគ្គីគ្នា ក្រោមម្លប់សន្ដិភាព។ពួកគាត់បានសម្ដែងមោទនៈភាពយ៉ាងខ្លាំងដែលប្រទេសកម្ពុជា បានអភិរក្សវប្បធម៌បានគង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។

លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យអង្គរនិងជាអ្នករៀបចំកម្មវិធីមានប្រសាសន៍ថា សង្ក្រាន្ដសាកលវិទ្យាល័យនេះ ធ្វើឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ”ការដាស់ព្រលឹងអង្គរ”ព្រមទាំងដើម្បីបង្កើនការសប្បាយរីករាយដល់យុវជនក្រោមម្លប់សន្ដិភាពដ៍ត្រជាក់របស់រាជរដ្ឋាភិបាល។លោកបាបនបន្ដថា សង្ក្រាន្ដនេះមានការជួបជុំយុវជនរាប់រយនាក់ លែងល្បែងប្រជាប្រិយកំសាន្ដ ការប្រគុំតន្ដ្រីសម័យ ប្រលងចំរៀង ការប្រដាល់គុណខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែមីនានេះ។លោកបន្ដថា ប្រធានបទដាស់ព្រលឹងអង្គរនៅក្នុងព្រឹត្ដិការណ៍សង្ក្រាន្ដនេះ លោកចង់ឱ្យយុវជនសិស្ស និស្សិត រំលឹកឡើងវិញនូវភាពរីកចំរើននាសម័យបុព្វបុរសខ្មែរដែលបានកសាងប្រាសាទអង្គរ ក៍ដូចជារំលឹកដល់ព្រឹលឹងដូនតាខ្មែរដែលបានបន្សល់ទុកនូវភាពអច្ចារ្យនេះ សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់និងបន្ដចូលរួមថែរក្សាអភិរក្សទៅថ្ងៃអនាគត។បើតាមលោក សុខ តុញ ឱ្យដឹងថា ក្រុមយុវជនជាង៤រយនាក់ បានហ្វឹកហាត់រាំម៉ាហ្ស៊ីហ្សន ដើម្បីត្រៀមចូលរួម ព្រឹត្ដិការអង្គរសង្ក្រាន្ដនៅខាងមុខអង្គរវត្ដផងដែរ។ជាមួយគ្នានេះ សង្ក្រាន្ដសាកលវិទ្យាល័យនេះ ក៍បានលើកទឹកចិត្ដដល់យុវជនចូលរួមប្រលងចំរៀង ការប្រគួតកីឡាបាល់ទាត់ យកពានរង្វាន់នៅសាកលវិទ្យាល័យនោះផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម