ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានការសោកស្តាយជាខ្លាំងពីសំណាក់មិត្តរួមអាវុធនិងអ្នកដែលស្គាល់លោកឧត្តមសេនីយ៍ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ដែលជានាយទាហានដ៏ឆ្នើមឆ្លងកាត់សមរភូមិប្រយុទ្ធរាប់មិនអស់រហូតប្រទេសជាតិមានសុខសន្តិភាពនិងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីទៀបភ្លឺថ្ងៃទី១៦ខែមីនា២០២៣នេះដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងនៅទីបញ្ជាការភ្នំខ្លែងពណ៌ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ថាលោកឧត្តមសេនីយ៍ត្រីឃួន ជឿន មេបញ្ជាការការពារព្រំដែនគោក៥០៣ពិតជាទទួលមរណៈភាពហើយនៅចន្លោះម៉ោង៤ទៅម៉ោង៥ថ្ងៃទៀបភ្លឺថ្ងៃទី២៦ខែមីនា២០២៣នៅនឹងបន្ទាយរបស់លោកដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងដោយខ្សែពណ៌ខ្មៅក្នុងឯកសណ្ឋានអាវពណ៌ស ខោជើងវែងនៅលើកៅអុី។
សមត្ថកិច្ចជំនាញអោយដឹងថាមុនពេលកើតហេតុគេឃើញលោកមេបញ្ជាការអង្គុយនឹងកៅអុីនៃកន្លែងកើតហេតុដូចរាល់ដងដែលគាត់ហាត់ប្រាណតែក្រោយមកក៍ឃើញម្តងទៀតទើបដឹងថាគាត់បានធ្វើអត្តឃាតស្លាប់បាត់ហើយ។ សមត្ថកិច្ចជំនាញមិនបានបញ្ជក់ពីមូលហេតុនៃការធ្វើអត្តឃាតនេះទេតែតាមការពិនិត្យលើសាកសពពិតជាការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង។ ទោះជាក្នុងហេតុផលអ្វីក៍ដោយអ្នកដែលស្គាល់លោកឧត្តមសេនីយ៍ឃួន ជឿន មិនថាកូនចៅរបស់លោកឬមិត្តរួមការងាររបស់លោកនឹងថ្នាក់ដឹកនាំទេសុទ្ធតែសោកស្តាយខ្លាំងនៅការបាត់បង់នេះផងដែរ៕