Friday, November 1, 2024
Header Banner

សមត្ថកិច្ចចម្រុះរកឃើញម្សៅទឹកដោះគោ តាំងលក់ មិនអនុវត្តតាមសេចក្ដីណែនាំ រកឃើញម្សៅទឹកដោះគោ តាំងលក់ មិនអនុវត្តតាមសេចក្ដីណែនាំ

ភ្នំពេញ ៖ក្រុមសមត្ថកិច្ចជំនាញ បានរកឃើញផលិតផលម្សៅទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារ ជាច្រើនកំប៉ុង នៅផ្សារទំនើប មួយកន្លែង បានតាំងលក់ខុសពីសេចក្ដីណែនាំ និងបានធ្វើកំណត់ហេតុឲ្យបញ្ឈប់ការដាក់តាំងលក់។

របាយការណ៍របស់ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ​ចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ ។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្រុមការងារចំពោះកិច្ច បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោ នៅក្នុងផ្សារទំនើបឡាក់គី (Lucky) ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញម្សៅទឹកដោះគោ ចំនួនសរុប ៨៧ កំប៉ុង មិនមានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារ នៃអនុក្រឹត្យ​លេខ​១៣៣។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុឲ្យបញ្ឈប់ការដាក់តាំងលក់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម