ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះឡសំងួតរោងម៉ាសុីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិពេជោ្ជរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ម្ចាស់ទីតាំងឈ្មោះ ញឹម បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ហាំ គឹមរ៉ាន់ អាយុ៤៨ឆ្នាំ បណ្តាលឲ្យខូចខាត ម៉ាសុីនឡសំងួតស្រូវ និងស្រូវចំនួន១០តោន។
សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុ បណ្តាលមកពីម៉ាសុីនក្នុងឡសំងួតស្រូវមានកំដៅខ្លាំង។ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕