ខេត្តកំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានពិធីប្រកាសតែង តាំង និងចូលកាន់តំណែងព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលឯកឧត្តម ឯកស៊ុនរស្មី ត្រូវបានតែងតាំងជាព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ។ចំណែក ឯកឧត្តម អុិត សុធា (ព្រះរាជ អាជ្ញាចាស់) ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង អមមហាយ្យការសាលាឧទ្ធរណ៍បាត់ដំបង។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះដែរក៏បានជួយកាត់បន្ថយសុំណុំរឿងកកស្ទះយ៉ាងច្រើនកន្លងមកផងដែរ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ កន្លងមកនេះ សំណុំរឿងដែលនៅសេសសល់ទូទាំងប្រទេសមិនទាន់ដោះស្រាយ គឺមានជាង៤ម៉ឺនសំណុំរឿង។ ដូចនេះក្នុងនាមក្រសួងយុត្តិធម៌ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អាជ្ញាធរខេត្ត ស្រុកនិងឃុំដែលខិតខំយកចិត្តទុកដាក់ជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកន្លងមកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ក្នុងនោះដែរក៏សូមថ្លែងអំណរគុណផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលយុត្តិធម៌ ដែលបានសហការយ៉ាងល្អជាមួយមន្ត្រីអយ្យការ និងមន្ត្រីសាលាដំបូងខេត្តក្រុងដោះស្រាយបានល្អនូវសេវាយុត្តិធម៌ជូនប្រជា ពលរដ្ឋយើង។នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ត្រីតុលាការទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួ មអនុវត្តការកែទម្រង់ច្បាប់កែទម្រង់ប្រព័ន្ធយុទ្ធិធម៌ មានន័យថាច្បាប់រឹងមាំប្រទេសជាតិមានស្ថេរភាពមា នសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនេះដែរមន្ត្រីតុលាការទាំងអស់ត្រូវពង្រឹងវិន័យ សីលធម៌ ក្នុងការងារត្រូវគោ រពលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញានិងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងសហការល្អជាមួយអាជ្ញាធរនិងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់។ ការកាត់ក្តីត្រូវឈរលើគតិច្បាប់ និងយុត្តិធម៌មិនលំអៀងដោ យត្រូវជផៀសវាង អគតិទាំង៤គឺឆន្ទាគតិ , ទោសាគតិ , ភយាគតិនិងមហាគតិ ដោយត្រូវមានសុគតិធម៌ទាំង៥ ។ដោយត្រូវធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាយុត្តិធម៌ជូនពលរដ្ឋ កុំទុកសំណុំរឿងឲ្យកកស្ទះយូរខែឆ្នាំ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម អុិតសុធា ក៏បានឡើងរាយការណ៍អំពីការងាររបស់អយ្យការ និងចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងគិតពី ឆ្នាំ២០២៩ដល់ ឆ្នាំ២០២៣បានជំ នុំជម្រះក្តីចំនួន៣០០៨សំណុំរឿង។អ្នកជាប់ឃុំក្នុងពន្ធនាគារសរុបមានចំនួន ១១៣៧ នាក់ ស្រីមាន ៣៧ នាក់ ។ បានសហការជាមួយអាជ្ញា ធរគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបបទល្មើ សនេសាទ , ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះដោយគ្រោះអគ្គីភ័យ គ្រោះធម្មជាតិ នានាផងដែរ និងបានសហការជាមួ យឯកឧត្តមប្រធានសាលាដំបូងខេ ត្តចាស់ កសាងអាគារសាលាដំបូងថ្មីរបស់ខេត្តបានមួយខ្នងផងដែរ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាថ្មីក៏បានឡើងធ្វើការប្តេជ្ញាចិត្តចំពោះមុខ ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ថា និងខិតខំបំពេញតួនាទីភារកិច្ចអោយបានល្អប្រសើរ គោរពច្បាប់ គោរពរដ្ឋធម្ម នុញ្ញ គោរពក្រមសីលធម៌ វិជ្ជាជីវៈលក្ខន្តិកៈ ចៅក្រម ព្រះរាជអាជ្ញា ប្រកាន់ខ្ជាប់នូវយុត្តិធម៌ , ខិតខំបម្រើសេវាកម្មយុត្តិធម៌ ជូនប្រជា ពលរដ្ឋ និងការពារផលប្រយោជន៍របស់ជាតិឲ្យបានល្អប្រសើរ ដើម្បីសង្គមជាតិ មានស្ថេរភាព មានសុខសន្តិភាព៕AFN