Thursday, November 28, 2024
Header Banner

ក្រុមចោរឆក់កាបូបមិនបានសម្រេចនៅសង្កាត់ស្វាយដង្គំ តែជនរងគ្រោះរងរបួស…!

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា មានករណី ឆក់កាបូបមិនបានសម្រេច នៅវេលាម៉ោង ០១:៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំនុចបណ្ដោយផ្លូវម្ដុំស្តុបសណ្ឋាគារការ៉ង់អូតែល ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ប្រព្រឹត្តដោយជនសង្ស័យជាមនុស្សប្រុសចំនួន០៣នាក់ ពាក់អាវពណ៌ខ្មៅទាំង០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ គ្មានផ្លាកលេខ។

សមត្ថកិច្ចបន្តថា នៅម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អែម គឹមហ៊ុន ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង/ខេត្ត សៀមរាប កំពុងបើកម៉ូតូក្នុងគោលបំណងទៅហូបអីនៅម្ដុំបឹងកាឡូ ក៏ត្រូវជនសង្ស័យដែលមានភិនភាគដូចបានរៀបរាប់ខាងលើជិះម៉ូតូមកចំហៀងខ្លួនហើយធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះដែលកំពុងតែស្ពាយនៅចំហៀងខាងឆ្វេង តែមិនបានសម្រេច បណ្ដាលអោយជនរងគ្រោះដួលម៉ូតូ និង អូសនៅលើផ្លូវថ្នល់ ធ្វើអោយដាច់រលាត់ នៅលើស្មា និង ដៃខាងឆ្វេង រួមទាំងជង្គង់ទាំងសងខាង។ ក្រោយកើតហេតុជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះក៏បានរាយការណ៍មកសមត្ថកិច្ចយើងតែម្ដង។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីបំបែកសំណុំរឿងមួយនេះ៕     

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម