Thursday, November 28, 2024
Header Banner

មន្ត្រីបុគ្គលិកមីក្រូហិរញ្ញវត្ថុ ម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃសណ្តោងរម៉ក បណ្តាលឲ្យស្លាប់នៅនឹងកន្លែង…!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅ វេលាម៉ោង១៩និង៥០នាទីថ្ងៃទី០៣ខែមេសាឆ្នាំ២០២៣ លើផ្លូវជាតិលេខ ០៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 336 -337ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

   សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ 2018ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប1Z-1761 បើបរដោយឈ្មោះឡូ ឡឹង ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិដូនតុក ឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុណុងហិប (មានពាក់មួកសុវត្ថិភាព)បើកបរមានទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមសណ្តោងរ៉ឺម៉កក្រោយពពណ៌ខ្មៅ(មានដឹកចំប៉ើងពេញ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតទៅលិច។ក្រោយពេលកើតហេតុរួចអ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។

   សមត្ថកិច្ចបន្ថែមថា ករណីនេះបណ្ដាលឲ្យស្លាប់មនុស្ស១នាក់ឈ្មោះឡូ ឡឹង និងខូចខាត ម៉ូតូ១គ្រឿងធ្ងន់និងគោយន្តកន្ត្រៃ១គ្រឿងស្រាល។ មូលហេតុអ្នកបើកបរគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺក្រោយ អ្នកបើកបរម៉ូតូបើបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

  បន្ទាប់ពីសមត្ថកិច្ចចុះមកត្រួតពិនិត្យរួចក៏ប្រគល់សពជនរងគ្រោះឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី។ឯវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញអូសយុទៅរក្សាតុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លុវច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម