Friday, November 1, 2024
Header Banner

ឆេះផ្សារសំរោងយ៉ោង ខូចខាតទ្រព្យសម្បត្តិអាជីវករអស់ស្ទើរទាំងស្រុង

តាកែវ៖សមត្ថកិច្ចបានឲ្យដឹងថា នៅ១៩និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ អគ្គិភ័យដែលឆាបឆេះផ្សារសំរោងយ៉ោង ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់អាជីវករអស់ស្ទើរទាំងស្រុង។

េសមត្ថកិច្ចបន្តថា គ្រោះអគ្គិសភ័យនេះ នៅមិនដឹងអំពីទំហំនៃការ ខូចខាតនូវឡើយទេ និងមូលហេតុនៃការឆេះផ្សារសំរោងយ៉ោងនៅឡើយ។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះដែរ គេសង្កេតឃើញវត្តមានលោក អ៊ួច ភា អភិបាលខេត្តតាកែវ លោក សុខ សំណាង ស្នងការខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២២គ្រឿង មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អគ្គស្នងការដ្ឋាននគរបាលជាតិ កងពលតូចលេខ៧០ កសិដ្ឋានសូម៉ា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ទើបអាចគ្រប់គ្រងគ្រោះអគ្គិភ័យនេះបាន ។ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ជាជំហ៊ានដំបូងថា តូបអាវីវករចំនួន២៣០តូប ក្នុងចំណោមតូបទាំងអស់២៨៣តូប ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង៕ដោយ៖ស្រី កែវ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម