Thursday, November 28, 2024
Header Banner

នៅទីបំផុត កម្លាំងនគរបាលក្រុងសៀមរាប ចាប់ខ្លួនក្រុមចោរជំនាញឆក់កាបូបដុះស្លែនៅក្នុងក្រុងសៀមរាប បណ្ដាលឲ្យស្ត្រីម្នាក់របួសនោះបានម្តងទៀតហើយ!

ក្រុងសៀមរាប៖កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប សហការគ្នាធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ដែលឆក់កាបូបស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសនៅម្ដុំផ្លូវ៦០កាលពីពេលថ្មីៗនេះបានហើយ។

លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកផ្ទាល់ តាមស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់យកមកសួរនាំ។

សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣០នាទី​ល្ងាច តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើង ទៅត្បូង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមា​នស្ថានទម្ងន់ទោស ( ឆក់កាបូប ) បង្កឡើងដោយជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ បាត់ដំបង ១H-៥៦១៤ មានលេខតួ+ម៉ាស៊ីន ៨៤៥៨៧១៨ គ្មានអាវ គ្មានកន្រ្តក មានកញ្ចក់ បានជិះទៅក្បែរម៉ូតូជនរងគ្រោះឈ្មោះ​ ម.ស.ម ភេទស្រី អាយុ២៤ឆ្នាំ​ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួចបានឆក់កាបូបជនរងគ្រោះ តែមិនបានសម្រេច​ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូធ្លាក់ទៅនឹងថ្នល់រងរបួស ដាច់រលាត់ស្បែកហូរឈាម​ ត្រង់ម្រាមជើងខាងឆ្វេង ក្បាលជង្គង់ទាំងសងខាង និងបាតដៃ ចំណែកជនសង្ស័យក៏បានដួលម៉ូតូផងដែរ។លោកអធិការនគរបាលក្រុងសៀមរាប បន្តថា ភ្លាមៗនោះកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលកំពុងល្បាតក្បែរនោះលឺសម្លេងជនរងគ្រោះស្រែកថាចោរៗ ក៏ដេញចាប់ជនសង្ស័យទាំងពីរបាន រួចយកមកសួរនាំតែម្តង ។លោកបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ​ ម៉ៃ វាសនា បានឆ្លើយថានៅថ្ងៃកើតហេតុខាងលើ រូបខ្លួនជាអ្នកបើកបរម៉ូតូ រីឯឈ្មោះ​ នឹង ឆានុន ជាអ្នកធ្វើសកម្មភាពឆក់កាបូប ។

ចំណែកជនសង្ស័យឈ្មោះ​ នឹង ឆានុន បានឆ្លើយថានៅថ្ងៃកើតហេតុ គឺខ្លួនជាអ្នកជិះពីក្រោយ ដោយបក្ខពួកឈ្មោះ ម៉ៃ វាសនា បើកបរម៉ូតូ ហើយខ្លួនជាអ្នកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រច បណ្តាលឱ្យម៉ូតូជនរងគ្រោះ និងម៉ូតូរបស់ខ្លួនដួល ភ្លាមៗក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។​ជនសង្ស័យទាំងពីបាន​ ឆ្លេីយសារភាពបន្ថែមថាកន្លងមក​ ពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ក្នុងក្រុងសៀមរាប​ បានចំនួន០២លើក​ផងដែរ​ ។

លោកបញ្ជាក់ថា វត្ថុតាងដកហូតបាន៖-ម៉ូតូជនសង្ស័យចំនួន​ ០១គ្រឿង និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។​-ឃាត់ខ្លួនជនសង្ស័យ០២នាក់ មាន៖១/- ឈ្មោះ នឹង ឆានុន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារករណីអំពើលួចទូរស័ព្ទ )២/- ឈ្មោះ ម៉ៃ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម