Thursday, November 28, 2024
Header Banner

ថ្នាក់ដឹកនាំចុះសួរសុខទុក្ខនិងប្រគល់អំណោយជូនពលរដ្ឋចំនួន១០០គ្រួសារ ដែលជួបការលំបាកនៅសង្កាត់សំរោង

ខេត្តឧត្តរមានជ័យ៖យោងប្រសាសន៍ណែនាំផ្ទាល់​ របស់​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ ប្រធានគណៈកម្មាធិការបក្សខេត្ត​ នារសៀល​ថ្ងៃសៅរ៍​ ទី៨​ ខែមេសា​ ឆ្នាំ​២០២៣​លោក​ ផុន​ ចាន់និល ប្រធានគណ:កម្មាធិការបក្សក្រុង​ បានដឹកនាំក្រុមការងារយុវជនបក្សក្រុង​ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយ​ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៥គ្រួសារ​ និងគ្រួសារក្រីក្រខ្វះខាតជាសមាជិកបក្សចំនួន៥៥គ្រួសារ​ សរុប១០០គ្រួសារ​ ស្ថិតនៅភូមិអូរកន្សែង​ សង្កាត់សំរោង ​ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទេសរដ្ឋមន្រ្តី​  កិត្តិសង្គហបណ្ឌិត​ គន់​ គីម​ ប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយខេត្តឧត្តរមានជ័យ​ និងមានការចូលរួមពី​ ឯកឧត្ដម​អភិបាលរងខេត្ត​ ,ឯកឧត្តម​  ហួត​ សុធី​ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត​ ប្រធានក្រុមការងារថ្នាក់ខេត្ត​ ចុះជួយក្រុងសំរោង​ ព្រមទាំងសហការី​ ក្រុមការងារយុវជនបក្សក្រុង​ យុវជនបក្សសង្កាត់​ ។

ក្នុងឱកាសសំណេះសំណាលនោះដែរ​ ឯកឧត្តម​ គណ:អធិបតី​ បានប្រគល់ជូនគ្រួសារនីមួយៗ​ នូវស្បៀង​ មានដូចជា​៖​ អង្ករ១ការ៉ុង​ មី១កេស​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ទឹកស៊ីអីវ១យួរ​ ទឹកសុទ្ធអរុណា​១កេស​ ព្រមទាំង​ស័ង្កសី​ចំនួន​ ៥០០សន្លឹក​ សម្រាប់ចែកជូនប្រជាពលរដ្ឋ​ ជួសជុលការខូចខាតតាមស្ថានភាពជាក់ស្តែង​ ។ សម្ភារ​ ទទួលបានការចូលរួមដូចខាងក្រោម៖១.​ ឯកឧត្តម ទេសរដ្ឋមន្រ្តី​  កិត្តិសង្គហបណ្ឌិត​ គន់​ គីម​ ប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយខេត្តឧត្តរមានជ័យ​ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការបក្សខេត្ត​ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត​ (អង្ករ១០០ការ៉ុង​ មី១០០កេស​ ត្រីខ១០០យួរ​ ទឹកត្រី១០០យួរទឹកស៊ីអ៉ីវ១០០យួរ​ និងទឹកសុទ្ធអរុណា​១០០កេស​ ស័ង្កសី​ ប្រវែង៣.៥០ម៉ែត្រ​ ៥០០សន្លឹក​ និងដែកគោលស័ង្កសី​ ១០គីឡូក្រោម​ ។ គិតជាថវិកាសរុបចំនួន​ ២៧,៨០០,០០០រៀល​៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម