ខេត្តឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន ចំនួន ៣០០ គ្រួសារ នៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី មន្រ្តីរាជការ អង្គភាព និងស្ថាប័នជុំវិញខេត្តជាច្រើនរូប ។
ក្នុងឱកាសនោះផងដែរ លោកស្នងការក៏បាននាំយកអំណោយមកចែកជូន ក្នុង ០១គ្រួសារទទួលបាន៖ មី ០១កេស, ត្រីខ ០១យួរ, ទឹកដោះគោឆៅ ០១យួរ, ទឹកត្រី+ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០១កេស និងអង្ករ 30kg ៕