Thursday, November 28, 2024
Header Banner

ថ្នាក់ដឹកនាំខេត្តឧត្តមានជ័យ អញ្ជើញសំណេះសំណាលនិង សួរសុខទុក្ខកងកម្លាំងនគរបាលខេត្ត

ខេត្តឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងនៃស្នងការដ្ឋានយ៉ាងច្រើនកុះករ ។  ក្នុងពិធីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភជូននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ រួមមាន÷ អង្ករ ១០តោន,មី ១០០កេស, ត្រីខ ១០០កេស ទឹកត្រី+ទឹកស៊ីអ៊ីវ ១០០យួរ, ស្រាបៀគ្រុឌ ១០០កេស និងថវិកា ៥,០០០,០០០រៀល៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម