Thursday, November 28, 2024
Header Banner

គិតត្រឹមថ្ងៃ១០មេសា សង្រ្កាន្ដរតនគិរី ចាប់ផ្តើមដំណើរការកំសាន្តសប្បាយ!

ខេត្តរតនគិរី៖ដូចការគ្រោងទុករបស់រដ្ឋបាលខេត្ត«សង្រ្កាន្តរតនគិរី»បានចាប់ផ្តើមដំណើរការកំសាន្តសប្បាយហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត  ដោយមានការអញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។

ថ្លែងទៅកាន់មហាជនដែលបានចូលរួមនាឱកាសនេះលោក ញ៉ែម សំអឿន បានលើកឡើងថា ការរៀបចំពិធីសង្ក្រាន្តក្នុងខេត្តរតនគិរីគឺ ធ្វើឡើងដើម្បីសំដែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមក ដល់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើក ស្ទួយថែរក្សា នូវកេរ្តិ៍ដំណែល វប្បធម៌ ទំនៀមទម្លាប់បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាពរវាងប្រជាជន និងមន្ត្រីរាជការខេត្តរតនគិរីចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី ហើយរដ្ឋបាលខេត្តរតនគិរីសូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយអោយបានច្រើនកុះករ។លោក អភិបាលខេត្តបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ រដ្ឋបាលខេត្តសម្រេចរៀបចំឲ្យមានកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣ ពោលគឺ«សង្ក្រាន្តរតនគិរី» ដែលមានរយៈពេល៧ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរីដែលបានរៀបចំនេះ មានកម្មវិធីជាអាទិ៍៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ របាំគងដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជាពិព័រណ៍ទំនិញគ្រប់មុខ ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី និងការរាំកំសាន្ត។ល។ ដោយឡែកនាពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួចជួចទស្សនាកំសាន្តផងដែរ៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម