Thursday, November 28, 2024
Header Banner

ក្រុមក្មេងទំនើងដែលតែងដេញកាប់ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនបានហើយ!

ខេត្តសៀមរាប៖ដោយទទួលបានបញ្ជាពីថ្នាក់ដឹកនាំនិងយោងតាមបណ្ដឹងរបស់គ្រួសារជនរងគ្រោះ នៅថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្តាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ករណីក្រុមក្មេងពួនស្ទាក់ចាំកាប់មនុស្សទាំងកំរោលនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។

លោកវីរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់

មានឈ្មោះដូចខាងក្រោម៖ ទី១/. ឈ្មោះ ស៊ាវ ប៉ុន ភេទប្រុសអាយុ១៨ឆ្នាំ  មុខរបរៈ កម្មករ (សំណង់)ទី២/. ឈ្មោះ ភត់ ផង់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរៈ កសិករទី៣/. ឈ្មោះ នឿម សេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរៈកម្មករ (សំណង់ ) ទី៤/. ឈ្មោះ ចាន់ រេន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរៈ ជាងភ្លើងអ្នកទាំង៤នាក់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិអន្លង់ពីរ ឃុំត្រពាំងធំ  ស្រុកប្រាសាទបាគង ខេត្តសៀមរាបដូចគ្នា  ។  ទី៥/. ឈ្មោះ គល់ កន ភេទប្រុស  អាយុ២១ឆ្នាំ មុខរបរៈ ( គ្មាន ) ស្រុកកំណើត នៅភូមិ មណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប  ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ពីរ ឃុំត្រពាំងធំ   ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ពាក់ព័ន្ធករណី: (អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាត់អវៈយវៈ  ឫពិការភាព ) កើតហេតុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ម៉ោង១និង០០នាទី រំលងអធ្រាត្រ នៅចំណុច លើដងផ្លូវជាតិលេខ៦
ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ 
យោង ៖   -តាមពាក្យបណ្តឹងទី១ របស់ឈ្មោះ អួង ណាង ភេទប្រុស អាយុ៤៧ឆ្នាំ (ជាឪពុកជនរងគ្រោះ)  រស់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។-តាមពាក្យបណ្តឹងទី២ ឈ្មោះ  យ៉ា ម៉ាលីន ភេទស្រី អាយុ២៨ឆ្នាំ (ជាបងស្រីជនរងគ្រោះ) រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។+អង្គហេតុ :  -នៅថ្ងៃទី១២-០៤-២០២៣  វេលាម៉ោង៨យប់ មានឈ្មោះ យ៉ា អាន់ណាស៊ី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំត្រាង  ស្រុកកំរៀង ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាក ហុងដាទ្រីម  ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧត្តរមានជ័យ1F.6413 ជិះឌុបឈ្មោះ ចិន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកោប សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចេញពីផ្ទះនៅខេត្តបាត់ដំបង មកខេត្តសៀមរាប ដើម្បីជួយលក់ផ្លែឈើម្តាយនៅផ្សារដំដែក ដោយជិះតាមផ្លូវជាតិលេខ៦ ដល់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង
ស្រាប់តែមានមនុស្ស ១ក្រុមពុំស្គាល់ឈ្មោះ ជិះម៉ូតូហុងដា ពុំចាំសេរីឆ្នាំ  កាំបន្ទះពណ៌ស ធ្វើសកម្មភាពដេញកាប់ ដោយខ្វែវ និងដាវ  ទៅលើពួកគាត់  បណ្តាលអោយដួលរងរបួសទាំង២នាក់ ។ ក្រោយទទួលបានបណ្តឹងពីហេតុការណ៍ខាងលើ លោកអធិការ អធិការរង និងកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៩ប៉ុស្តិ៍ រួមជាមួយកំលាំងប្រជាការពារភូមិទាំង៩ឃុំ  ធ្វើការល្បាតប្រទាក់ក្រឡាគ្នា  រហូតដល់ម៉ោង១និង៣០នាទី ក៏ប្រទះឃើញមុខសញ្ញាក្មេងទំនើង១ក្រុមមានគ្នា១១នាក់ ជិះម៉ូតូ៥គ្រឿង  ក្នុងនោះមានកាន់ដំបង និងកាន់ខ្វែវ ប្រុងធ្វើសកម្មភាពកាប់អ្នកជិះតាមផ្លូវទៀត  ក៏ត្រូវបានសមត្ថកិច្ចយើងធ្វើការកាក់ត្រួតពិនិត្យ ប៉ុន្តែពួកគេបានជិះបុកប៉ារ៉ាស់រត់គេច   ហើយកំលាំងយើងបានដេញតាមឃាត់បាន២នាក់  រួមជាមួយដំបងនិងខ្វែវ យកមកធ្វើការសាកសួរ  និងនាំខ្លួនបន្តបាន៣នាក់ទៀត ។  តាមការស្តាប់ចម្លើយរបស់ជនសង្ស័យទាំង៥នាក់ខាងលើ បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣ ម៉ោង១និង០០នាទីរំលងអធ្រាត្រ ពួកខ្លួនរួមជាមួយបក្សពួក ៦នាក់ទៀត មាន១ឈ្មោះ សាន្ត ពិសិទ្ធ ភេទប្រុស , ២ឈ្មោះ ឆាន់ ឆេន ភេទប្រុស , ៣ឈ្មោះ នឿម យ៉ុន ភេទប្រុស  , ៤ឈ្មោះ  ឈួន សាមី ភេទប្រុស ,៥ឈ្មោះ លាំ លី ភេទប្រុស , ៦ឈ្មោះ ណន ផានិត ភេទប្រុស  , ឈ្មោះ ពិតបានធ្វើសកម្មភាពយកដាវ យកខ្វែវជិះម៉ូតូដេញកាប់លើជនរងគ្រោះឈ្មោះ ចិន និងឈ្មោះ អាន់ណាស៊ី តាមដងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលអោយដួលម៉ូតូរងរបួស  ពិតប្រាកដមែន និងបានឆ្លើយសារភាពបន្តទៀតថា ៖ នៅថ្ងៃទី១២-០៤-២០២៣ វេលាម៉ោង១និង០០នាទី រំលងអធ្រាត្រ ពួកខ្លួនមានគ្នា៧នាក់ មានឈ្មោះ  សាវ ប៊ុន ឈ្មោះ គល់ កន , ឈ្មោះ សាន្ត ពិសិទ្ធ , ឈ្មោះ នឿម យ៉ុន , ឈ្មោះ ឆាន់ ឆេន , ឈ្មោះ លាំ  លី  , ឈ្មោះ  ឈួន សាមី ជិះម៉ូតូ៣គ្រឿង មានដាវ និងខ្វែវ ធ្វើសកម្មភាពដេញកាប់ លើជនរងគ្រោះឈ្មោះ  តាន់ ណូ និងឈ្មោះ ណាង ណូ (ហៅវណ្ណា) ភេទប្រុស តាមដងផ្លូវជាតិលេខ៦ មុខផ្សារម៉ាក្រូ ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលអោយដួលម៉ូតូរងរបួសទាំង២នាក់ ពិតប្រាកដមែន ។  -មូលហេតុៈ ដែលពួកគេកាប់មិនរើសមុខ ដោយសារកន្លងមកមានគេធ្លាប់ដេញវាយពួកវា ។ វត្តតាងរួមមាន៖-ខ្វែវចំនួន១ -ដែកទីបជើងឆ័ត្រចំនួន២ -ខ្វែវអត់ដងចំនួន១។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកប្រាសាទបាគង កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង៥នាក់ខាងលើទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម