បាត់ដំបង៖សូមជនរួមជាតិកុំយកតម្រាប់គាត់មានបញ្ហាយើងដោះស្រាយដោយសន្តិវិធី… សមត្ថកិច្ចបានឲ្យដឹងថា មានករណីអំពើហឹង្សាមួយកើតឡើងដោយសារជនរងគ្រោះស្រវឹងស្រា វាយឪពុកបង្កើតរបស់ជនរងគ្រោះ ទើបជនរងគ្រោះទ្រាំមិនបានទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ(បងថ្លៃ)បណ្តាលឲ្យស្លាប់។ ចំណែកប្អូនថ្លៃត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី នៅចំណុចក្រុមទី០២ ស្ថិតនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។សមត្ថកិច្ចបន្តថា មានករណីអំពើហឹង្សាលើអ្នកដ៏ទៃ មានស្ថានទម្ងន់ទោស (ប្រើអាវុធកាំបិត) បណ្តាលអោយជនរងគ្រោះស្លាប់កើតឡើង ចំនួន០១លើក ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ចំនួន ០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលអោយស្លាប់ ។ មូលហេតុ ជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យដែលត្រូវជាប្អូនថ្លៃយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះដែលត្រូវជាបងថ្លៃ បណ្តាលឲ្យស្លាប់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នរបាលរដ្ឋបាលបួរឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ដំបងគ្រញូង