Tuesday, June 3, 2025
Header Banner

ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ របួសសរុប ១៧នាក់

ភ្នំពេញ ៖នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៧លើក (យប់ ៧លើក) បើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបន្តថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ របួសសរុប ១៧នាក់ របួសធ្ងន់ ១៦នាក់ របួសស្រាល ១នាក់ (មិនពាក់មួកសុវត្ថិភាព ១៧នាក់)។របាយការណ៍ដដែលបានបន្តថា៖ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន៖ ល្បឿន ៨លើក (ស្លាប់ ៣នាក់), មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើក, ប្រជែងគ្រោះថ្នាក់ ៤លើក (ស្លាប់ ៦នាក់), ស្រវឹង ១លើក, និងកត្តាអាកាសធាតុ ១លើក៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម