Thursday, November 28, 2024
Header Banner

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី៣ នៅខេត្តសៀមរាបទទួលបានអ្នកទេសចរណ៍ប្រមាណ១លាននាក់!

ខេត្តសៀមរាប៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា មានអ្នកទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់ ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ដោយពួកគាត់បានអញ្ជើញទៅកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់ , នៅក្នុងរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់ , នៅក្នុងតំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់ និង នៅក្នុងសហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤ នាក់ ផងដែរ។

សូមបញ្ជាក់ថា សម្រាប់រយៈពេល០៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តមានចំនួន ២.១២០.៣៧៣នាក់ រួមមាន ៖ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់ ក្នុងនោះ ៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់ , នៅក្នុងរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់ , នៅក្នុងតំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់ , នៅសហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់ ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម