Thursday, November 28, 2024
Header Banner

សង្រ្កាន្តរតនគិរី ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង១១មុឺននាក់

ខេត្តរតនគិរី៖រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលរដ្ឋបាលខេត្តរៀបចំសង្រ្កាន្តរតនគិរីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័កព.ស២៥៦៧ គ.ស ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១១៤,២៤៥នាក់ កើនឡើង ២២.៥៤%។ក្នុងនោះមានភ្ញៀវទេសចរក្នងស្រុកចំនួន៦៥,៩២៣នាក់ ភ្ញៀវទេសចរជាតិចំនួន៤៨,០៧៧នាក់ កើន២២.៤២%ភ្ញៀវទេសចរអន្តរជាតិចំនួន២៤៥នាក់ កើនឡើង ៥០.៣១%  បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តរតនគិរីជាពិសេសកន្លែងប្រារព្ធពិធីសង្រ្កាន្តនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីនាល្ងាចថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣។លោក ង៉ែត ពិទូ បានបន្តថា ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះគឺដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្តបានរៀបចំរចនាសម្ព័ន្ធនានា ក្នុងខេត្តបានល្អ និងរៀបចំឲ្យមានព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី ២០២៣» រយៈពេល៧ថ្ងៃ ទើបមានលំហូរភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានការហក់ឡើងគួរឲ្យមោទនៈ។លោកបន្តថា រយៈពេល៧ថ្ងៃនេះប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត,លេងល្បែងប្រជាប្រិយ, ល្បែងកម្សាន្តផ្សេងៗជាច្រើនដូចជាប៉ាតម្សៅ, លេងបាញ់ទឹកនិងបាញ់ពពុះទឹកគួរឲ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ។ ជាមួយគ្នានោះដែរថ្នាក់ដឹកនាំខេត្តក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែងក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម