ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួនធ្វើការចុះផ្សាយករណីហិង្សាមួយនៅក្រុងសៀមរាប ធ្វើឱ្យមជ្ឈដ្ឋានពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំមួយចំនួនមានប្រតិកម្មទើប ត្រូវបាននគរបាលក្រុងសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មានឡើងវិញ។
សេចក្តីបំភ្លឺនោះមានខ្លឹមសារដូចតទៅ៖អធិការដ្ឋាននគរបាលក្រុងសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ត ញទំនាក់ទំនងសង្គម Facebook និងសាធារណៈជន មេត្តាជ្រាបថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ មានគណនីឈ្មោះ Post News- សៀមរាបប៉ុស្តិ៍ បានសរសេរបង្ហោះព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងមានការចែករំឡែកតៗគ្នា ដែលមានខ្លឹមសារថាៈយុវជនម្នាក់មកពីខេត្តពោធិ៍សាត់ មកលេងខេត្តសៀមរាបត្រូវប៉ូលីសវាយដំ និងជំរិតទាប្រាក់៣ពាន់ដុល្លារ ជា ថ្នូរនឹងការដោះលែង ។ អធិការនគរបាលក្រុងសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងខាងលើ ដោយ មូលហេតុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦.០០នាទី អធិការនគរបាលក្រុងសៀមរាប បានទទួលសេចក្តីរាយ ការណ៍ ពីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាពួកគាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ នឹង ករណីហិង្សាដោយចេតនា យោងតាមការបំភ្លឺរបស់មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣.០០នាទី មានជនសង្ស័យឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានរត់ចូលក្នុងកន្លែងថៃកុងរថយន្តដែល កំពុងបញ្ហា៖ ខណៈពេលដែរម្ចាស់រថយន្តចេញទៅទិញភេជ្ជៈ ក្នុងពេលនោះក្រុមគ្រួសារម្ចាស់រថយន្ត ដែលនៅក្នុងរថយន្ត បាន ស្រែក ហើយម្ចាស់រថយន្តបានឃាត់ជនសង្ស័យខាងលើ ប្រគល់អោយ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប យកមកស្នាក់ការចរាចរណ៍មាត់ស្ទឹង ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់មកជន សង្ស័យបានព្យាយាមរត់គេចខ្លួន ត្រូវនគរបាលចរាចរណ៍ដេញចាប់ត្រលប់មកវិញ ក៏ត្រូវជនសង្ស័យវាយមកលើកម្លាំងនគរបាល ចរាចរណ៍មួយកែងដៃបែកភ្នែកខាងស្តាំ(ដេរចំនួន៤ថ្នូរ) ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ទៅប្រគល់ និងទទួល ជនសង្ស័យខាងលើមកធ្វើការសួរនាំ ក្រោយពីមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យខាងលើ ពុំអាចផ្ដល់ចម្លើយបានទេ ព្រោះ ជនសង្ស័យជាមនុស្សរវើរវាយ និយាយខុសពីមនុស្សធម្មតា ក្នុងពេលនោះដែរក្រុមគ្រួសារជនសង្ស័យ បានសុំទោស នគរបាល ចរាចរណ៍ខាងលើដែលជាជនរងគ្រោះ និងសុំធានាយកជនសង្ស័យឈ្មោះ ឈុន ចំរើន ដែលជាប្អូនទៅព្យាបាលជំងឺបន្ត ហើយ នគរបាលចរាចរណ៍នោះក៏យល់ព្រមបញ្ចប់រឿង ក្នុងពេលនោះដែរស្រាប់តែមានឈ្មោះ ឈុន មៅ ភេទស្រី អាយុ៤២ឆ្នាំ ដែលជា បងជនសង្ស័យ ហើយលឺជនសង្ស័យដែលជាមនុស្សរវើរវាយ បាននិយាយថាប៉ូលីសគាបស៊ីលុយចំនួន៣ពាន់ដុល្លារ ក៏បានទូរស័ព្ទ ទៅប្អូនឈ្មោះ ឈុន ចម ភេទស្រី អាយុ៣៥ឆ្នាំរស់នៅរាជធានីភ្នំពេញ ថាប៉ូលីសគាបស៊ីលុយចំនួន៣ពាន់ដុល្លារ បន្ទាប់មកឈ្នះ ឈុន ថែម ក៏បានផ្ញើរូបភាព និងពាក្យដែលបងឈ្មោះឈុន មៅ ប្រាប់ទៅកាន់អ្នកកាសែត សៀមរាបប៉ុស្តិ៍ ។ លុះដឹងការពិតថា នគរបាលពុំបានទាមទាប្រាក់ដូចការនិយាយរបស់ខ្លួនឈ្មោះ ឈុន ចំរើន ហើយឈ្មោះ ឈុន មៅ នឹងក្រុមគ្រួសារបានធ្វើការសុំ ទោស ដល់សមត្ថកិច្ចនគរបាលយើងផងដែរ ។អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មាន បណ្តាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គមFacebook និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ៕
(ប្រភពពីអធិការដ្ឋាននគរបាលក្រុងសៀមរាប)