Friday, November 1, 2024
Header Banner

នារដូវបុណ្យភ្ជុំបិណ្ឌ ទទួលបានភ្ញៀវទៅលេងជិត៧ម៉ឺននាក់

សៀមរាប ៖បើតាមរបាយការណ៍ របស់​ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថា ​​នាឱកាសថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ មានភ្ញៀវទេសចរ បានទៅលេង ខេត្តសៀមរាប ចំនួន ៦៨ពាន់១៩០នាក់ ក្នុងនោះ មានភ្ញៀវបរទេស ១ពាន់១៩០នាក់ និងភ្ញៀវជាតិ ៦៧ ពាន់នាក់ ។ ​

របាយការណ៍បន្ថែមថា នៅក្នុងចំណោមនេះ មានចំនួនភ្ញៀវជាតិ ​​៤ម៉ឺននាក់ បានចូលទស្សនា​តំបន់អង្គរ និង ជិត៣ម៉ឺននាក់ទៀត បានទៅលេងនៅតាមរមណីយដ្ឋាននានា រួមមាន ឧទ្យានជាតិ និងសហគមន៍​ ផងដែរ ។ក្នុងនោះដែរកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប ក៏បានប្រឹងប្រែងការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនបងប្អូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅតំបន់អង្គរបានសប្បាយរីករាយ​៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម