ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះលោកហៅ ពុធ មេភូមិជ្រាវ អស់ទាំងស្រុងដោយសារតែភ្លើងទៀនធូប។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី២១ខែមេសាឆ្នាំ២០២៣ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្បាលព្រលប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ ឧបាសិកា រៀល រឺ ដែលត្រូវជាម្តាយក្មេក របស់លោកមេភូមិជ្រាវ បានឡើងទៅ អុជ ធូប ទៀន នៅជាន់ខាងលើរួចគាត់ចុះមកសម្រាក់នៅបន្ទប់ជាន់ ផ្ទាល់ដី រហូតដល់ម៉ោង២២និង៣០នាទី ឃើញភ្លើងឆាបឆេះសន្ធោរសន្ធៅនៅកន្លែងអុជធូប ។
សមត្ថកិច្ចបានឲ្យដឹងថា ការបាត់បង់ និង ខូចខាតរួមមាន៖ តួផ្ទះទាំងមូល, ផ្ទះចាស់ធ្វើអំពីថ្មក្រោម និង ឈើលើទំហ៊ុ ៧ម៉ែត្រ x ១៣,៥០ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះ ១០០% ,សំភារះបរិក្ខា ឬ គ្រឿងសង្ហាររឹម នៅក្នុងផ្ទះ, ឯកសារផ្សេង៖-សៀវភៅស្នាក់នៅ (ក២) ០១ក្បាល-សៀវភៅគ្រួសារ (ក៤)០១ក្បាល-ប័ណ្ណបើកបររបស់លោក ហៅ ពុធ ០១សន្លឹក-សំបុត្រកំណើតរបស់លោក ហៅ ពុធ ០១សន្លឹក- គ្រឿងអលង្ការ ឬ រូបបិយប័ណ្ណ លុយខ្មែរចំនួន ១០,៤០០,០០០៛ ( ដប់លានសែសិបម៉ឺនរៀល)។
សមត្ថកិច្ចបន្តថា រថយន្តពន្លត់អគ្គិភ័យដែលបានមកដល់កន្លែងកើតហេតុមាន៖ទី១.រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ០២គ្រឿង,២ រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរាខេត្តសៀមរាប០១គ្រឿង។ការប្រើប្រាស់ឡានទឹកសរុបចំនួណ ០៥ឡាន ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង២៣និង៣០នាទីថ្ងៃដដែល៕AFN