ខេត្តសៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការកាកបាទក្រហមខេត្ត នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាល នាំយកអំណោយមនុស្សធម៌ ជាសម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៥គ្រួសារ មកពី ៣ឃុំ ឃុំកន្ទួត ឃុំតាសៀម និងឃុំស្វាយលើនៃស្រុកស្វាយលើ។
របាយការណ៍បានបញ្ជាក់ថា ដោយក្នុង១គ្រួសារទទួលបាន៖•សម្រាប់៥គ្រួសារ(រលំផ្ទះ) ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្កស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ស័ង្កសី១៦ សន្លឹក ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ១៥ ម៉ឺនរៀល• សម្រាប់ ៣០គ្រួសារ(របើកដំបូល)ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្ករស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ស័ង្កសី១០ សន្លឹក ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ១០ ម៉ឺនរៀល• សម្រាប់អ្នករបួសធ្ងន់ ១ម្នាក់ទទួលបាន៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្ករស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ២០ម៉ឺនរៀល● សរុបរួម ៣៥គ្រួសារ ៖ អង្ករ ១០៨០kg មី ៣៦កេស ត្រីខ ៣៦យួរ អំបិល ៣៦kg ស្ករស ៣៦kg ប៊ីចេង ៣៦០កញ្ចប់តូច ទឹកត្រី ៣៦យួរ កន្ទេល ៣៦ ស័ង្កសី៣៨០ សន្លឹក ឃីត ៣៦កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ៣ ៩៥០ ០០០ រៀល៕AFN