Friday, November 1, 2024
Header Banner

សមត្ថកិច្ចចាប់ខ្លួន ទាហានស័ក្ដិ៤បាញ់សម្លាប់ពលរដ្ឋ ផ្ដើមពីទំនាស់ចាប់ក្មេងលេង!

ពោធិ៍សាត់៖សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងជាទាហានស័ក្ដិ៤ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់បាញ់សម្លាប់បុរសម្នាក់ ព្រោះខឹងជនរងគ្រោះយកដុំថ្មគប់ខ្លួន។​ ហេតុករណ៍នេះបានកើតឡើង នៅវង់ផឹកស៊ី​នៅភូមិ​ដំបូក​១០០ ឃុំ​ត្នោតជ្រុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពីល្ងាច ថ្ងៃទី​១៨​ ខែកញ្ញា​ ​ឆ្នាំ២០២០។ ​សមត្ថកិច្ច​​បានឲ្យដឹងថា នៅមុន​ពេល​កើតហេតុ​ជនសង្ស័យ ដែលជា​ខ្មាន់កាំភ្លើង​បាន​ដេញចាប់​ក្មេង​លេង ពេលនោះជនរងគ្រោះ​បាន​យក​ដុំថ្ម​គប់​ទៅលើ​ជនសង្ស័យ ប៉ុន្តែជន សង្ស័យគេចផុត​។បន្ទាប់មក​ជនសង្ស័យ ខឹងក៏ដក​កាំភ្លើង​ខ្លីបាញ់​គំរាម​តែ​ចៃដន្យ គ្រាប់​ក៏​ខ្ទា​តត្រូវ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ។​សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ​ឈ្មោះ ប្រាក់ សុផល ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មានតួនាទីនាយរង​ការិយាល័យ​ហ្វឹកហ្វឺន កងពល​លេខ​១៤ មាន​ឋានន្តរស័ក្ដិវរសេនីយ៍ត្រី នៅ​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាន់​កាំ​ខ្លី​​ប្រភេទ​K54​។​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ងួន ទូច ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដំបូក​១០០ ឃុំ​ត្នោតជុំ ស្រុ​ក្រគរ ខេត្តពោធិ៍សាត់​។​ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន និង​ដក​អាវុធខ្លី​ប្រភេទ​K54 យកមក​អធិកា​រដ្ឋា​ននគរបាល​ស្រុក​ក្រគរ​។​ដោយអនុវត្តន៍ តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ និងបញ្ជូនមក​ស្នងការ​ដ្ឋានគ​បាល​ខេត្តពោធិ៍សាត់ដើម្បី​ចាត់ការ​បន្ត​តាមនីតិវីធី៕ដោយ៖ដោយ៖ឃ្លាំងមឿង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម