ខេត្តកណ្តាល៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងស្ថិតនៅក្នុងឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល បានបាក់ច្រាំងទន្លេបាសាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋចូលទឹកទន្លេ អស់ជាច្រើនខ្នង ។
អាជ្ញាធរបានឲ្យដឹងថា នៅរសៀលថ្ងៃទី ២៤ ខែមេសានេះថា ករណីបាក់ច្រាំងនៅស្រុកស្អាង ខេត្តកណ្ដាល មានផ្ទះប្រជាពលរដ្ឋប្រមាណ ៣០ ខ្នងកំពុងប្រឈមនឹងការបាក់ធ្លាក់ចូលក្នុងទន្លេបាសាក់។អាជ្ញាធរបានចុះត្រួតពិនិត្យ និងប្រកាសឱ្យប្រជាពលរដ្ឋរើចេញពីផ្ទះបណ្ដោះអាសន្ន ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការបាក់ផ្ទះចូលទន្លេ។ ចំពោះមូលហេតុ នៃការបាក់លោក មិនទាន់បញ្ជាក់នៅឡើយ ខណៈអាជ្ញាធរកំពុងអន្តរាគមន៍លើករណីនេះយ៉ាងយកចិត្តទុកដាក់។
មហាជនមានការងឿងឆ្ងល់ថា ករណីបាក់ច្រាំងទន្លេបាសាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋចូលទឹកទន្លេ បានកើតឡើងតាមស្រុកនិងខេត្តមួយចំនួននៅជាប់តំបន់ទន្លេ។តែករណីនេះគេមិនដឹងថា កើតឡើងដោយសារអ្វីនៅឡើយទេ៕AFN