ខេត្តកំពត៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បានយកកាំភ្លើងAK របស់ឪពុកជាមន្ត្រីសាលាស្រុកអង្គរជ័យ បាញ់សម្លាប់គ្រូបង្រៀនម្នាក់ និងបណ្ដាលឲ្យរបួសបងប្អូនខ្លួនឯង២នាក់ទៀត រួចបាញ់ខ្លួនឯង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតនៅជិតផ្សារតានី ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
សមត្ថកិច្ចមិនទាន់បានផ្តល់ព័ត៌មានលម្អិតណាមួយនៅឡើយទេ ក្នុងហេតុការណ៍បាញ់ប្រហារសម្លាប់ស្ដ្រីជាគ្រូបង្រៀនម្នាក់ត្រូវជាបងជីដូនមួយ និងបណ្ដាលឱ្យបងប្អូនខ្លួនឯង២នាក់របួសទៀតនោះ។
ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា បុរសដែលប្រើអាវុធAKបាញ់ប្រហារសាច់ញាតិខ្លួនឯងនេះ គឺជាមនុស្សញៀនថ្នាំ ឈ្មោះ ចែម ហើយកាំភ្លើងដែលបាញ់ប្រហារនោះ ជារបស់ឪពុកបង្កើតដែលជាមន្ត្រីសាលាស្រុកអង្គរជ័យ។ ក្រោយកើតកម្លាំងអធិការដ្ឋានស្រុកអង្គរជ័យបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីសួរនាំ៕AFN