Thursday, November 28, 2024
Header Banner

ជនសង្ស័យចំនួន១០នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបាន ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាប់នឹងកាំបិតផ្គាក់បណ្តាលឲ្យជនរងគ្រោះរងរបួស

ខេត្តរតនគិរី÷ ជនសង្ស័យចំនួន១០នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ហើយ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា(កាប់និងកាំបិតផ្គាក់)បណ្តាលឲ្យជនរងគ្រោះពីរនាក់របួសធ្ងន់។ប្រតិបត្តិការនេះបានធ្វើឡើង នៅថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១២​និង​ ០០នាទី​ថ្ងៃត្រង់ បន្ទាប់ពីកម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ក្រុង​បានលុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌកម្រិតស្រាល​ និង​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​លំផាត់​ បាន​ធ្វើការ​ចុះស្រាវជ្រាវ​បង្ក្រាប​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣នាក់​ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បានលុង​ ពាក់ព័ន្ធ​ករណីប្រើអំពើហិង្សា​ដោយ​ចេតនា​(កាប់ដោយ​កាំបិត​ផ្គាក់​)​។សមត្ថកិច្ចនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី​៦​ ខែ​មេសា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២២​ និង​០០នាទី​ ​នៅត្រង់​ចំណុចតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ ស្ថិត​ក្នុង​ភូមិ​លំផាត់​ ឃុំ​ជ័យឧត្តម​ ស្រុក​លំផាត់​ រហូតដល់ម៉ោង១៦និង​៣០នាទី​ សមត្ថកិច្ចបានសហការជាមួយកម្លាំងជំនាញ​ នៃអធិការនគរបាលស្រុកតាវែង​ បន្តនីតិវិធី​ធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន​ ១នាក់បន្ថែមទៀត​(ភេទប្រុស) ដោយមានការសម្របសម្រួលនីតិវិធី ពីលោក​ លាង​ អ៊ូ​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តរនគិរី​។សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះចំនួន ២នាក់ ១-ឈ្មោះ​ ធ្វើន ខេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិអុល ឃុំបាតាង ស្រុកលំផាត់​ ខេត្តរតនគិរី រងរបួសធ្ងន់។២-ឈ្មោះ​ នៀន ញេម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិអុល ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី​ រងរបួសធ្ងន់។ឃាត់ខ្លួនបានចំនួន៤នាក់ ១-ឈ្មោះ​ វុទ្ធី​ ម៉េងលី​ {ហៅ​ ឡុង​} ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងជួសម៉ូតូ​។២-ឈ្មោះ​ វណ្ណី​ បញ្ញា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជា​ងជួស​ជុល​ម៉ូតូ​។៣-ឈ្មោះ​ វិត​ ឌឿន​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរកម្មករ​ជៀរជ័រ​។និង៤-ឈ្មោះ​ យិន ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ចំណែកបក្ខពួកចំនួន​៦នាក់ទៀត​ កំពុងរត់គេចខ្លួន។ជនសង្ស័យ​ទាំង​១០នាក់​នេះ មាន​ទី​លំនៅ​សព្វ​ថ្ងៃ​រស់នៅក្នុងភូមិ​មួយ​ សង្កាត់កាចាញ​ ក្រុង​បានលុង​ ខេត្ត​រតនគិរី​។ ប្រភពបានឲ្យដឹងថា នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣ ជនរងគ្រោះបាននាំគ្នាទៅមើលខនស៊ឺតនៅស្រុកលំផាត់​ លុះដល់វេលាម៉ោងប្រហែល២២និង០០នាទី​ ជនរងគ្រោះបានបបួលគ្នាត្រឡប់មកផ្ទះវិញ។ពេលកំពុងអង្គុយលើម៉ូតូចាំគ្នីគ្នាលើផ្លូវជាតិលេខ៧៦ ក៏ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់មកកាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ត្រូវស្មាទាំងពីរនាក់ ក្រោយមកក៏ត្រូវបានសាច់ញាតិដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។​ លុះដល់ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២៣​ជនសង្ស័យឈ្មោះ​ បញ្ញា​ និងឈ្មោះ​ ម៉េង លី​{ហៅ​ ឡុង​} បាននាំគ្នាមកថតអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុងបានលុង​ ក្រោយមកកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបានលុងឃើញម៉ូតូដែលជនសង្ស័យជិះ​ មានការសង្ស័យក៏បានឃាត់សួរនាំ​ ក្រោយពេលកម្លាំងជំនាញសួរនាំជនសង្ស័យទាំង​២នាក់​ បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពប្រើហិង្សាដោយចេតនា កាប់នឹងកាំបិតផ្គាក់ ទៅលើជនរងគ្រោះនៅស្រុកលំផាត់​ ពិតប្រាកដមែន​។ ទើបកម្លាំងជំនាញស្នើសុំសហការដើម្បីបន្តនីតិវិធីទៀតតែម្ដង។សមត្ថកិច្ចបាន​ដកហូតសម្ភារៈ​និងវត្ថុ​តាងរួមមាន​៖១-ម៉ូតូ​ចំនួន​ ១គ្រឿង​ ម៉ាក​ហុងដាឌ្រីម​ សេ១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២២​ ពាក់​ស្លាក​លេខ​ រតនគិរី​ 1F-2202 ២-ទូរសព្ទ​ដៃចំនួន​ ៤គ្រឿង​ ម៉ាក​iphone ៣គ្រឿង​ និង​oppo ១គ្រឿង​។ ​  បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលេី​ត្រូវ​បាន​ឃាត់​ និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម