Friday, November 1, 2024
Header Banner

មន្ត្រី​​អ.ហ ម្នាក់ផឹកស៊ីបាញ់៣គ្រាប់នឹងវ៉ៃក្បាលជនរងគ្រោះ២ស្នាប់កាំភ្លើង នៅមិនទាន់ឃាត់ខ្លួនទេ

ស្វាយរៀង៖សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលផឹកស៊ីឈ្លោះគ្នា ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ប្រឡោះជើងជនរងគ្រោះ១គ្រាប់នឹងបាញ់ឡើងលើ២គ្រាប់ រួចស្ទុះវាយក្បាលជនរងគ្រោះ២ ស្នាប់កាំភ្លើង បណ្ដាលឲ្យបែកហូរឈាមស្រោចពេញខ្លួននោះ។(មិនត្រូវបានឃាត់ខ្លួនទេ ក្រោមហេតុផលថា៖ ជនសង្ស័យនឹងជនរងគ្រោះជាសាច់ ញាតិនឹងគ្នាហើយជនរងគ្រោះមិនបានប្តឹងផ្តល់នោះទេ) ។ ជនរងគ្រោះ​ក្នុងអំពើហិង្សានោះឈ្មោះ​ទា ចាន់​ណា​ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​រស់នៅ​ភូមិ​ប៉ប្រក ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ។ចំណែកជនដៃដល់ឈ្មោះ ប៉េង ឡា​ដា ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ជា​មន្ត្រី​កងរាជអាវុធហត្ថផ្ទៃប្រទេស។​ប្រភពបានបន្តឲ្យដឹងទៀតថា៖ នៅមុន​ពេល​កើតហេតុ ​កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅ​ភូមិ​តា​ប៉ោង​ ឃុំ​សង្កែ ​ស្រុក​រំដួល​ ខេត្តស្វាយរៀង ។មានបុរស​ចំនួន​​៥​នាក់៖ទី១៖ឈ្មោះ ហែម សុវណ្ណ​ ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ ​។២៖ឈ្មោះ មា​ច វិបុល​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ត្រូវជា​កូនប្រសា​របស់​ម្ចាស់ផ្ទះ។ ​៣៖ឈ្មោះ ញឹ​ម វ៉ា​ន់​ឌី ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ផ្ទឺ​ម ឃុំ​ត្រពាំង​ម្កាក់ ស្រុក​អង់​ស្នួល ​ខេត្តកណ្តាល​ ។៤៖ជនរងគ្រោះ​ ឈ្មោះ ទា ចាន់​ណា​ ។៥៖ឈ្មោះ ប៉េង ឡា​ដា ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ជាជនសង្ស័យ(ម្ចាស់កាំភ្លើង) អ្នកទាំងអស់គ្នា បាននាំគ្នាផឹកស៊ីជជែកហ៊ោរកញ្ច្រៀវ យ៉ាងសប្បាយ។រហូតដល់ស្រវឹងរៀងខ្លួននៅវេលាម៉ោង១០យប់ ក្នុងថ្ងៃដដែល ពួកគេក៏បានទាស់សម្ដីឈ្លោះប្រកែកគ្នា។ភ្លាមនោះជនសង្ស័យឈ្មោះ ប៉េង ឡា​ដា បានដក​កាំភ្លើងខ្លី​របស់ខ្លួនពីចង្កេះ បាញ់​ប្រឡោះ​ជើង​​ជនរងគ្រោះឈ្មោះ ទា ចាន់​ណា ចំនួន១គ្រាប់។ រួចបាញ់ឡើងលើចំនួន២គ្រាប់ទៀត សរុប៣គ្រាប់។ មិនតែប៉ុណ្ណោះជនដៃដល់ឈ្មោះ ប៉េង ឡា​ដា បានស្ទុះហក់ វាយក្បាលជនរងគ្រោះចំនួន២ស្នាប់កាំភ្លើងទៀត បណ្តាល​ឲ្យបែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​។ក្រោយកើតហេតុជន​បង្ក​​បាន​ឡើង​ជិះម៉ូតូ​​គេចខ្លួន​បាត់​ស្រមោល។រីឯជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួ​សារ​នាំ​​ទៅកាន់​​​​គ្លី​​និក ឯកជន​។ រហូតមកដល់ពេលនេះ ជនដៃដល់មិនត្រូវបានឃាត់ខ្លួនចាត់ការតាមច្បាប់ទេ។ បញ្ហារឿងរ៉ាវខាងលើនេះលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឲ្យដឹង នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះថា របួសមិនធ្ងន់ទេ ហើយជនរងគ្រោះនឹងជនបង្កជាសាច់ញាតិនឹងគ្នា ពួកគេបានសម្រួលត្រូវគ្នាហើយមិនមានការប្តឹងផ្តល់គ្នាអីនោះទេ។ហើយជនរងគ្រោះជាអ្នកដកពាក្យឈប់ប្ដឹង(បើនៅប្ដឹងទើបលោកចាត់វិធានការផ្លូវច្បាប់)។ករណីហិង្សាប្រដាប់ដោយអាវុធនេះដែរ មជ្ឈដ្ឋាននានា ទាមទារឲ្យសមត្ថកិច្ចចាត់វិធានការលើជនដៃដល់តាមច្បាប់។អាងខ្លួនជាមន្ត្រីអ្នកអនុវត្តច្បាប់ បែជាផឹកស៊ីស្រវឹងអាងមានកាំភ្លើង បាញ់បោះសំឡុតគំរាមពលរដ្ឋ ថែមទាំងវ៉ៃក្បាល២ស្នាប់កាំភ្លើងបណ្ដាលឲ្យមានរបួសស្នាម ខណៈពលរដ្ឋគ្មានអាវុធក្នុងដៃ៕ដោយ៖កណ្តៀង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម