Thursday, November 28, 2024
Header Banner

សមត្ថកិច្ចស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបុកពលរដ្ឋបណ្ដាលឲ្យស្លាប់នៅក្រុងសៀមរាប ហើយ!

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាស្តា គ្មានពន្ធ ពាក់ផ្លាកលេខនគរបាល ក្លែងក្លាយ បានបោះពួយលឿនបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង យ៉ាងអាណោចអាធ័ម អស់ជាច្រើនម៉ោង ហើយរថយន្តសង្គ្រោះបន្ទាន់ក៏ទាមទារថ្លៃកប់ពពកពីជនរងគ្រោះ។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនវេលារំលងអាធ្រាត ចូលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប ។ របាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាក ម៉ាសដា ពណ៌ ខ្មៅ ពាក់ផ្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-៣២៤៣ អ្នកបើកបរ ឈ្មោះ លឹម ពុទ្ធាវី ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលអោយ ស្លាប់ឈ្មោះ លឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្តខូចខាតធ្ងន់ធ្ងរ។

លោកវរសេនីយ៍ឯក សោម វីរៈ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន ។ លោកថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តខាងលើនោះហើយ លោកបន្តថា រថយន្តខាងលើពាក់ស្លាកលេខក្លែងក្លាយ។

មហាជនលើកឡើងថា រថយន្តក្លែងភេទឬរថយន្តពាក់ស្លាកលេខក្លែងក្លាយនៅក្នុងខេត្តសៀមរាប បាននិងកំពុងបើកបរយ៉ាងគគ្រឹកគគ្រេងនៅក្នុងទីរួមខេត្តសៀមរាប។មហាជនស្នើសុំឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចាត់វិធានការបង្ក្រាបទៅលើរថយន្តពាក់ស្លាកលេខក្លែងក្លាយ ដែលជារថយន្តគ្មានពន្ធ ទាំងនោះផង។ក្នុងនោះដែរមហាជនក៏ស្នើសុំឲ្យរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមួយចំនួនក្នុងខេត្តសៀមរាប មេត្តាដឹកអ្នកជំងឺកុំយកថ្លៃខ្ពស់ពេក៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម