Thursday, November 28, 2024
Header Banner

អាជ្ញាធរចម្រុះនៃខេត្តសៀមរាប ចុះពិនិត្យទីតាំងឈូសឆាយដីព្រៃនៅភូមិសាស្ត្រឃុំកន្ទួតស្រុកស្វាយលើ!

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះក្រុមការងារចម្រុះនៃខេត្តសៀមរាប ចុះពិនិត្យទីតាំងដីដែលបានឈូសឆាយ ក្នុងតំបន់ការពារត្រង់ចំណុចខាងកើតត្រពាំងបាញ់ខ្លា ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា នៅក្នុងប្រតិបត្តិការនោះដែរដឹកនាំ ដោយលោក ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសូរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថ ស្រុក កំលាំងនគរបាលប៉ុស្តិរដ្ឋបាលកន្ទួត សរុបប្រមាណចំនួន ២១នាក់ ។ បន្ទាប់មកក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងឃើញថា ទីតាំងដីខាងលើនេះត្រូវបានកាប់ទន្រ្ទានឈូសឆាយដីព្រៃប្រមាណ០៦ហិចតា ស្ថិតនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ចកិច្ចសិរីមុនី ក្នុងនោះក្រុមការងារបានចុះកំណត់ព្រំប្រទល់និយាមកាសម្រាប់រៀបចំធ្វើផែនទីដីឲ្យបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ។លោកបញ្ជាក់ថា ចំពោះជនសង្ស័យដែលទន្ទ្រានដីខាងលើ សមត្ថកិច្ចនឹងស្រាវជ្រាវចាត់ការទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាកន្លងទៅ តំបន់ខាងលើគ្រប់គ្រងដោយកម្លាំងរដ្ឋបាលព្រៃឈើ ប៉ុន្តែក្រោយមកថ្នាក់ដឹកនាំបានសម្រេចអោយក្រសួងបរិស្ថានគ្រប់គ្រងតំបន់មួយចំនួនវិញម្ដង។ចង់ដឹងថាសមត្ថកិច្ចជំនាញ ទាំងពីរ តើមួយណាអាចគ្រប់គ្រងព្រៃឈើ បានល្អជាងសូមចូលឆែកមើលក្នុងgoogle map ទាំងអស់គ្នា៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម