Thursday, November 28, 2024
Header Banner

ក្រុមក្មេងទំនើងប្រមាណ១០នាក់ដេញកាប់ជនរងគ្រោះចំនួន៣នាក់បណ្តាលឲ្យរបួសត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនដៃដល់២នាក់ហើយ!

ខេត្តសៀមរាប៖ក្រុមក្មេងទំនើងប្រមាណ១០នាក់ បើកម៉ូតូដេញកាប់ជនរងគ្រោះចំនួន៣នាក់ ដែលទៅកម្សាន្តក្នុងពិធីបុណ្យរំលាយសពអតីតព្រះគ្រូចៅអធិការវត្តចក បណ្តាលឲ្យរងរបួស កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។បន្ទាប់ពីទទួលបានព័ត៌មានខាងលើកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប បានបើកការស៊ើបអង្គេត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងបន្តស្វែងរកបក្ខពួកបន្ថែមទៀត។

       សូមរម្លឹកថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តចក ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានពិធីបុណ្យរំលាយសពអតីតព្រះគ្រូចៅអធិការ ក្នុងនោះក៏មានកម្មវិធីកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋទៅចូលរួមយ៉ាងច្រើនកុះករផងដែរ  លុះដល់វេលាម៉ោង២៣:០០នាទី ក្រុមជនរងគ្រោះ មានគ្នាចំនួន ៤នាក់  បាននាំគ្នាបើកម៉ូតូចេញពីវត្តចក ដល់ចំណុងមុខការ៉ាសសាំង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ស្រាប់តែមានមនុស្សមួយក្រុមមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូចំនួន ៥គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ, ដាវ និងកាំបិតខ្វែវស្ទាក់ចាំកាប់ជនរងគ្រោះជាបន្តបន្ទាប់បណ្តាលឲ្យរបួសចំនួន៣នាក់។

    សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យទី១.ឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។២.ឈ្មោះ ប៊ុន ហួច ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតនិងទំលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ) កើតហេតុវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការ៉ាសសាំង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

    សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋម កម្លាំងបានបន្តស៊ើបអង្កេតករណីនេះជាបន្តបន្ទាប់ រហូតកំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ រស់ រដ្ឋា ហៅថា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប ហើយនៅវេលាម៉ោង ១:០០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មុខសញ្ញាខាងលើនេះ បានបង្ហាញខ្លួននៅចំណុច Pub street ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ជនសង្ស័យទាំង២បានសារភាពនៅចំពោះមុខសមត្ថកិច្ចថាពួកខ្លួនមានគ្នីគ្នាចំនួន៩នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្តរបួសពិតប្រាកដមែន ដោយសារមានទំនាស់នឹងគ្នា។

  បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។រីឯបក្សពួកជនបង្ករក្នុងករណីខាងលើនេះក៏កំពុងបើកការសង្កេតដើម្បីស្វែងរកឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម