Friday, November 1, 2024
Header Banner

សមត្ថកិច្ចស្រុកស្វាយលើបង្ក្រាបរថយន្តដឹកឈើផ្ទះចាស់ឯរថយន្តឈើដឹកឈើថ្មីសួរមិនដែលឆ្លើយ

សៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកស្វាយលើ បានឃាត់រថយន្តដឹកឈើមួយគ្រឿងដែលដឹកចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តសៀមរាប ដោយគេសង្ស័យថាមានបង្កប់ឈើថ្មីនៅពីខាងក្រោម។ប៉ុន្តែករណីស្រដៀងគ្នានោះគឺរថយន្តដឹកឈើថ្មីៗហាក់នៅមិនទាន់បង្ក្រាប សង្ស័យទុក…។

ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ២១យប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០២០ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកស្វាយលើ។សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត ដឹកឈើផ្ទះចាស់ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ សហការជាមួយរដ្ឋបាលព្រៃឈើស្រុកស្វាយលើឃាត់ទុកដើម្បីរង់ចាំត្រួតពិនិត្យមើលនៅថ្ងៃស្អែកថាត្រឹមត្រូវតាម​ច្បាប់រឺយ៉ាងណា។ប្រភពបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តសៀមរាប ត្រូវបានគេសង្គេតឃើញផ្ទុះឡើងគួរឲ្យព្រួយបារម្ម៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម