ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់គិតខ្លី សម្រេចចិត្តលោតទឹកកសិណអង្គរសម្លា.ប់ខ្លួនឯង ដោយសារមានវិបត្តិផ្លូវចិត្ត នៅចំណុចក្នុងទឹកទក្សិណអង្គរ។ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៣ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
សមត្ថកិច្ចបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ វីរៈ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងតាមការបំភ្លឺរបស់បងថ្លៃឈ្មោះ រ៉ម ខនថារ៉េត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់ឲ្យដឹងថា ឈ្មោះ សៅ ម៉ិច ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ខ្លួនពុំដែលមានបញ្ហាអ្វីនោះទេតាំងពីខ្លួនបានបងគេធ្វើជាប្ដីប្រពន្ធ ។ប្រហែលជាមួយអាទិត្យមុន ក្នុងខែឧសភា ឆ្នាំ២០២៣ រូបខ្លួនបានឃើញតាមរយៈហ្វេសប៊ុកគេ ដែលមានឈ្មោះជាអក្សរអង់គ្លេសថា Ly MECH (លីម៉ិច) បានសរសេរនៅក្នុងគណនេយ្យហ្វេសប៊ុកជាអក្សរខ្មែរ សរសេររៀបរាប់ថា រូបគេយំនឹកដល់ឈ្មោះ សាម ឌី ដែលត្រូវជាពួកម៉ាករបស់គេ ។ លុះដល់ពេលដែលប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៅ ម៉ិច មានសភាពបែបនេះ រូបខ្លួន និងបងប្អូនទាំងអស់គ្នាបានហៅឈ្មោះ សៅ ម៉ិច មកសួរធ្វើតេស្តពីអារម្មណ៍កុំឲ្យគិតខ្លី ពេលដែលពួកខ្លួនធ្វើតេស្តអារម្មណ៍រួចហើយ ក៏បានពន្យល់ណែនាំរូបគេបន្ថែមទៀត ។នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះសៅ ម៉ិច បានធ្វើសកម្មភាពលេបថ្នាំបំណងសម្រាប់ខ្លួននៅផ្ទះ តែពួកខ្លួន និង បងប្អូនចូលទៅទាន់ ហើយបាននាំរូបគេទៅពេទ្យបង្អែកខេត្តសៀមរាប តែម្ដង ពេលដែលចេញពីមន្ទីរពេទ្យបានព្យាបាលរូបគេជាហើយ រូបខ្លួនបានយករូបគេមកផ្ទះ ហើយបាននាំគ្នាដេកយាមទាំងអស់គ្នា ។ បន្ទាប់ពីបានមួយថ្ងៃក្រោយចេញពីមន្ទីរពេទ្យ រូបគេបានអាដៃខ្លួនឯងក្នុងបន្ទប់ដេកផងដែរ ពេលនោះពួកខ្លួនព្យាយាមនិយាយលួងលោមគេ តែគេមិនស្ដាប់អ្វីទាំងអស់ ។
ជាក់ស្ដែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១២:០០នាទី ឈ្មោះសៅ ម៉ិច បានជិះកង់ចេញពីផ្ទះម្នាក់ឯងហើយបងប្អូនឃាត់ដែរ តែគាត់មិនបានស្ដាប់ឡើយ រូបគេក៏ជិះកង់ចេញទៅបាត់ទៅ។ លុះដល់វេលាម៉ោង ១៥:០០នាទី ប្អូនថ្លៃស្រីរបស់ខ្លួនឈ្មោះ សៅ វិស័យសិដ្ឋិ បាននិយាយប្រាប់ខ្លួនថាជួយរកឈ្មោះ សៅ ម៉ិច ផងព្រោះគេបានបាត់ខ្លួននៅម្ដុំមាត់កណ្សិណអង្គរ ពេលដែលទទួលបានព័ត៌មានហើយ រូបខ្លួនក៏ជិះម៉ូតូចេញមករកនៅចំណុចខាងលើទាំងអស់គ្នាតែម្ដង ដើម្បីជួយដើររកគ្នា ។លុះពេលមកដល់វេលាម៉ោង១៩:០០នាទីក៏ឃើញមានសមត្ថកិច្ចនៅទីនោះបានចុះស្រង់សាកសពប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៅ ម៉ិច ចេញពីក្នុងទឹកដែលពេលនោះប្អូនថ្លៃរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចសន្និដ្ឋានថា បុរសខាងពិតជាបានលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារមានវិត្តិផ្លូវចិត្ត៕AFN