Thursday, November 28, 2024
Header Banner

សម្ដេចក្រឡាហោម ស ខេង ធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ,សូមជូនពរសម្ដេចឆាប់ជាសះស្បើយ…

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយកំពុងអនុវត្តតាមវិធានសុខាភិបាល បានដាក់ខ្លួននៅដាច់ដោយឡែកមួយរយៈពេលខ្លីសិន។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច បានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានសរសេរថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច សម្ដេចបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ សម្ដេចក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។សម្រាប់ពេលនេះ សម្ដេចក្រឡាហោម ស ខេង បានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយ សម្ដេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់សម្ដេចជាធម្មតា។ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្ដេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្ដីពី បញ្ហាសុខភាពនេះ តាមវិធានសុខាភិ បាលជូនជនរួមជាតិ រហូតបានជាសះស្បើយ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម