Thursday, November 28, 2024
Header Banner

ប្រទះឃើញបុរសជនជាតិឥណ្ឌា លក់មុងម្នាក់ស្លាប់ក្នុងខ្ទមនៅស្រុកសូទ្រនិគម ដោយសារ…

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៧និង០០នាទី ព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ២០២៣ មានករណីបុរសជនជាតិឥណ្ឌាម្នាក់ចង.កសម្លាប់ខ្លួនឯង ដោយសារមាន របួសធ្ងន់លើរាងកាយ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសូទ្តនិគម បានឲ្យដឹងថា ករណីអត្តឃាត (ជនជាតិឥណ្ឌាចងកសម្លាប់ខ្លួន) ។កើតហេតុនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទី ព្រឹក (ម៉ោងដឹងហេតុការណ៍)នៅចំណុចធ្នឹមក្នុងខ្ទមចាំចំការដំឡូងរបស់ឈ្នោះ ធុច អុល នៅខាងជើងផ្លូវក្រាលក្រួសក្រហមចម្ងាយ ២៥ ម៉ែត្រ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។អត្តសញ្ញាណសពសពឈ្មោះ CHAUHAN RAGHUVEER ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរ លក់ដូរ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។សភាពរឿងហេតុ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរាយការណ៍ប្រាក់សមត្ថកិច្ចស្រដៀងគ្នាថាបុរសជនជាតិឥណ្ឌាខាងលើ ពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន។ការពិនិត្យសាកសព ផ្នែកក្បាល កមានស្នាមជាំទ្រុឌខ្មៅប្រវែង ១៩ស.ម ។-ផ្នែកដងខ្លួន ជើងមានស្នាមរលាត់ស្បែកជាដំបៅនៅផ្នែកជង្គង់ខាងឆ្វេង ០១ កន្លែង និងផ្នែកប្រអប់ជើងខាងឆ្វេង ០១ កន្លែង ។ក្រៅពីនេះ ផ្នែកក្បាល និង អវយវៈផ្សេងៗទៀត ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មេីសព្រហ្មទណ្ឌទេ ។សមត្ថកិច្ចសន្និដ្ឋានថា តាមរយៈកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និង ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយក្រុមការងារ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ-ក្រុមការងារ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី (ផែនអន្តោប្រវេសន៍) លោកវេជ្ជបណ្ឌិត សុខ សំណាង គ្រូពេទ្យកោសល្យវិច័យប្រចាំខេត្តសៀមរាប ព្រមទាំងតាមរយៈការបំភ្លឺរបស់សាក្សី សន្និដ្ឋានថា សពបានស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ក្រោយពិនិត្យចប់ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើកំណត់ហេតុប្រគល់សពជូនទៅស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងរក្សាទុកសពនៅវត្តស្ទឹងមានជ័យនៅរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម