Thursday, November 28, 2024
Header Banner

មន្ត្រីបរិស្ថានចុះរឹបអូសសាច់ព្រៃដែលលក់យ៉ាងអាណាធិបតេយ្យនៅក្នុងផ្សារបានលុង!

ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង យ៉ាងអាណាធិបតេយ្យដោយគ្មានច្បាប់ទម្លាប់ មន្ត្រីបរិស្ថានខេត្តរតនគិរី សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត បានចុះបង្ក្រាបបទល្មើសលក់ដូរសាច់សត្វព្រៃខុសច្បាប់ ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបប្រមាណ១៧ គីឡូក្រាម។ 

មន្ត្រីបរិស្ថានបានឲ្យដឹងថា សំណាកសត្វព្រៃទាំង១៧គីឡូក្រាម ដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបាន រួមមាន: ១-សាច់ជ្រូកព្រៃស្រស់ទម្ងន់៦,៥ គីឡូក្រាម។ ២-សត្វត្រកួតងាប់ ៣ក្បាលស្មើនឹង៥,៥ គីឡូមក្រាម។ និង៣-សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។ មន្ត្រីបរិស្ថានបានបញ្ជាក់ថា សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាន នៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញ ដើម្បីចាត់វិធានការទាន់ពេលវេលា ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់។ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃនិងបណ្តុះ ស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយានបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឲ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឲ្យយើងគ្រោះថ្នាក់បាន។ ចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភរិក្សសត្វព្រៃឲ្យគង់វង្ស៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម