ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចទូរស័ព្ទ នៅក្នុងហាងស៊ុបម្រះ ត្រូវបានបុគ្គលិកភ្ញាក់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ជនសង្ស័យម្នាក់ ឈ្មោះសឿម វឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ សហការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ពាក់ព័ន្ធអំពើលួចទូរស័ព្ទ។ លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថា នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ម៉ោង ៤:០០នាទីទាបភ្លឺ ស្ថិតនៅចំណុចភោជនីយដ្ឋានស៊ុបម្រះក្រោយស្តាតចាស់ ក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យបានលួចយកទូរស័ព្ទដៃ០៣គគ្រឿងមានម៉ាក៖១-ZTEលេខ០៩៦៦៧៣១ ៥២៥ ពណ៌ខ្មៅ២-Vivoលេខ ០៩៧ ៣៩៥២៨៣៤ពណ៌ទឹកប៊ិចក្រម៉ៅ ៣-Iphone 6 plusលេខ០៩៧៦៩១៧៤២២ពណ៌ទឹកមាស របស់ជនរងគ្រោះឈ្មោះ ឡោម ឡី ភេទ ប្រុសអាយុ១៨ឆ្នាំ មុខរបរបុគ្គលិកស៊ុបម្រះស្នាក់នៅកន្លែងកើតហេតុខាងលើ។លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថា ក្នុងពេលជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះភ្ញាក់ទាន់ ក៏រាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗ។ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ចំណែកវត្ថុតាងទូរស័ព្ទ បានប្រគល់ឲ្យទៅជនរងគ្រោះជាម្ចាស់វិញ៕