Saturday, June 7, 2025
Header Banner

បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈភ្លៀងមួយមេនៅស្រុកលំផាត់

ខេត្តរតនគិរី៖ ធ្លាក់ភ្លៀងមួយមេលាយឡំនិងរន្ទះផងនោះ បងប្អូនប្រជាពលរដ្ឋបានចាកចេញពីចម្ការធ្វើដំណើរកាត់និងគ្រាប់ភ្លៀងទៅផ្ទះវិញ ជាអកុសលត្រូវបានគ្រោះធម្មជាតិផ្ដាច់ជីវិតនៅពាក់កណ្តាលផ្លូវ ស្លាប់ចោលប្រពន្ធនិងកូនយ៉ាងសង្វេគ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់។

លោក ក្លល់ ថើង អធិការនគរបាលស្រុកលំផាត់ បានឲ្យសារព័តមានដឹងតាមតេលេក្រាមនៅល្ងាចថ្ងៃទី២០ឧសភា ថា ជនរងគ្រោះឈ្មោះ ព្រំ ឃ្នី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្នែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ នៅវេលាម៉ោង២និង០០នាទី ជនរងគ្រោះបានទៅវាស់ដីនៅចម្ការឈ្មោះហាក់ ពេលទៅដល់ក៏មានភ្លៀងខ្យល់ ហើយវាស់ដីមិនកើតក៏បានជិះម៉ូតូរបស់ខ្លួន ម្នាក់ឯងវិលត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ក៏មានរន្ទះបាញ់ត្រូវជនរងគ្រោះដែលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលទៅដីស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។លោកថា សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះគ្រោះធម្មជាតិសាហាវខ្លាំងណាស់ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវមេត្តាមានការប្រុងប្រយ័ត្នកុំប្រើប្រាស់ទូរសព្ទដៃ កំពុងតែមេឃភ្លៀងនិងប្រើប្រាស់អ៊ីនធឺណិត ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម