ខេត្តស្ទឹងត្រែង៖យោងតាមរបាយការណ៍បានឲ្យដឹងថា រដ្ឋបាលខេត្តស្ទឹងត្រែង បានក្រើនរំឮកឲ្យមន្ត្រីផ្នែកទេសចរណ៍ខេត្ត នឹងអាជ្ញាធរពាក់ពន្ធ័រួមគ្នាពង្រឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ និង បង្កើនសុវត្ថិភាព ចំណីអាហារជាចម្បង នៅក្នុងពេលដែលប្រទេសកម្ពុជាមានលំហូរភ្ញៀវទេសចរអន្តរជាតិ ចេញចូលតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ ដើម្បីទាក់ទាញពួកគាត់ឱ្យ មកម្តងហើយ ចង់មកម្តងទៀត។
កញ្ញាភីន ស្រីនីត អ្នកប្រតិបត្តិកិច្ចការផ្នែកលក់ដូរចំណីអាហារ បានបញ្ចាក់ថា៖កិច្ចការងារទាំងឡាយទាំងពួងពួកគាត់បានធ្វើសហប្រតិបត្តិការល្អ ជាមួយភាគ្គីឡាវនឹងផ្នែកដៃគូពាក់ពន្ធ័នៅច្រកព្រំដែននេះ ទាំងផ្នែកទំនាក់ទំនង នឹងផ្នែកអាហាដ្ឋាន ដំណើរការទៅល្អ ដើម្បីជាការស្វាគមន៍ដល់ភ្ញៀវមកលេង នៅតំបន់នេះ ក៍ដូចជាក្នុងប្រទេសរបស់យើង។ កញ្ញាទទួលស្គាល់ថា ៖ភាពរុះរាយរាក់ទាក់បានបង្កើនការទាក់ទាញកាន់តែខ្លាំងធ្វើឲ្យភ្ញៀវពេញចិត្ត ចូលមកប្រទេសយើងបានកាន់តែច្រើន ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិផ្នែកទេសចរណ៍ ក្រុមការងារទាំងអស់នឹងប្រឹងប្រែងអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ និងក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងឱ្យបានច្រើន ។
លោកញែម សារី អភិបាលរងខេត្ត មានប្រសាសន៍ថា៖ប្រទសកម្ពុជាយើងមានមោទនៈភាពយ៉ាងខ្លាំងនៅឆ្នាំ២០២៣នេះ ដោយបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្ក្រេម បង្ហាញឱ្យភ្ញៀវទេសចរទាំងថ្នាក់ជាតិនិងអន្តរជាតិ ថាកម្ពុជាមានសន្តិភាពយ៉ាងពេញលេញនិង បានឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ។
លោកបន្តថា៖ជាក់ស្តែងនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលនេះបច្ចុប្បន្នមានភ្ញៀវជាតិនឹងអន្តរជាតិឆ្លងកាត់និងមកលេងជាបណ្តើៗវិញហើយ ដូចនេះមន្ត្រីពាក់ពន្ធ័ទាំងអស់ត្រូវពង្រឹងនឹងបង្កើនការធ្វើបដិសណ្ឋាកិច្ចឲ្យបានល្អ ការលក់ដូរចំណីអាហារ ត្រូវមានអនាម័យ មានគុណភាព និងមានតម្លៃសមរម្យ។
លោក ទិនសត្យា មន្ត្រីសហការ ប្រចាំការនៅច្រកព្រំដែននេះ បានទទួលស្គាល់ថា៖នេះជាយន្តការដ៍មានប្រសិទ្ធភាព ព្រោះថាផ្នែកបដិសណ្ឋាកិច្ចជាទុនមួយក្នុងការបង្កើនភាពស្និតស្នាលរវាងភ្ញៀវនឹងម្ចាស់ផ្ទះ ដូចនេះក្រុមកាងារនិងប្រឹងប្រែងអនុវត្តឱ្យបានល្អប្រសើរជាមួយភ្ញៀវដែលបានមកដល់ទីនេះ ។
សួមបញ្ចាក់ថា៖ ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា.ឡាវ នៅខេត្តស្ទឹងត្រែងក្នុងរដូវបើកការប្រកួតកីឡាស៊ីហ្ក្រេមនេះមានភ្ញៀវទេសចរអន្តរជាតិ ចេញចូលជារៀងរាល់ថ្ងៃដែលភាគច្រើនរួមមាន៖ ចិន-ថៃ-ឡាវ-បារាំង-អង្គគ្លេស-អាមេរិច-អូរស្ត្រាលី -ហ្វីលីពីន-ស្វីស-វៀតណាម-កូរេ-នឹងជប៉ុនជាដើម៕AFN