Friday, November 1, 2024
Header Banner

មានបង្កភ្ញាក់ផ្អើលដោយសារពលរដ្ឋប្រទះឃើញ សពស្ត្រីម្នាក់អណ្តែតទឹកស្ទឹងសៀមរាប

សៀមរាប៖នគរបាលមូលដ្ឋានបានឲ្យដឹងថា សពស្ត្រីដែលពលរដ្ឋបានប្រទះឃើញ អណ្តែតទឹកស្ទឹងសៀមរាប នោះគឺជាមនុស្សស្រវឹងខួប ហើយបើតាមសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យបានបង្ហាញថា មិនមានបទល្មើសពាក់ព័ន្ធនឹងអំពើមនុស្សឃាតនោះទេ។ ហេតុការណ៍នៅវេលាម៉ោង១៧និង៤០នាទីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ចំណុចមាត់ស្ទឹងសៀមរាបមុខផ្សារទំនើបទ្រេធសេនធ័រ ក្រុមទី១០ភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមប្រភពព័ត៌មានពីឈ្មោះកែវ ពេជ្រកន្និការ ភេទស្រីអាយុ៣៥ឆ្នាំបានបញ្ជាក់ថាជនរងគ្រោះ ត្រូវជាអតីតបងថ្លៃតែបានលែងលះជាមួយបងរបស់គាត់រយ:ពេល១៤ឆ្នាំមកហើយ។ ដោយ ជនរងគ្រោះបាត់ពីផ្ទះរយ:ពីថ្ងៃមកហើយ។ លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថាករណីមនុស្សលង់ទឹកស្លាប់នេះជនរងគ្រោះឈ្មោះព្រឹម វ៉ាន់នី ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិកក្រាញ សង្កាត់សៀមរាប ក្រុងសៀមរាប។មូលហេតុ ស្រវឹងស្រាខួប។ ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យលើសាកសព។អធិការនគរបាលក្រុងសៀមរាប បង្ហាញថាពុំមានមិនពាក់ព័ន្ធ ករណីផ្សេងនោះទេ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម