Thursday, November 28, 2024
Header Banner

ទោះគម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃ នៅមិនទាន់ដំណើរការក៏អាជ្ញាធរសន្យានឹងសងថ្លៃឈ្នួលម្ចាស់គ្រឿងចក្រ

សៀមរាប៖ដោយសារតែគម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃរាជទេព វង្ស នៅមិនទាន់ដំណើរការ អាជ្ញាធរសង្កាត់ជ្រាវ    នៅតែអនុវត្តន៍តាមកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង  ដោយយល់ព្រមសងលុយទៅតាមដំណាក់កាល។

   លោកគង់ ប៊ឹប បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣ នេះថា កាលពីពេលថ្មីៗកន្លងទៅនេះ រូបលោកនិងលោកក្អោប រ៉ន ព្រមទាំងម្ចាស់គ្រឿងចក្រ ឈ្មោះលោក ជា គឹមឆៃ ហៅ ស៊ីន ដោយមានមេធាវី បានជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយគ្នា។គ្រានោះលោកបានប្រាប់ទៅម្ចាស់គ្រឿងចក្រឈ្មោះលោក ជា គឹមឆៃ ហៅ ស៊ីន ថា ដោយអនុវត្តន៍តាមកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយតម្រូវឲ្យរូបលោកនិង លោកក្អោប រ៉ន សងប្រាក់ចំនួន៥ម៉ឺនដុលារគឺ(ម្នាក់ពាក់កណ្តាល)។ កន្លងទៅលោកបានយល់ព្រមប្រគល់ប្រាក់របស់លោកផ្ទាល់ចំនួន១ម៉ឺនដុល្លារ ទៅឲ្យលោក ជា គឹមឆៃ ហៅ ស៊ីន រួចហើយដូច្នេះលោកនៅខ្វះតែ១៥០០០ដុល្លារទៀតលោកក៏ត្រៀមយកមកប្រគល់ទាំងអស់ តែលោកស៊ីងមិនព្រម។ក្នុងរឿងនេះលោកក៏ជាជនរងគ្រោះដែរ ព្រោះការជីកកាយដីនោះមិនមានយកទៅចាក់ក្នុងដីឡូតិ៍ ឬផ្ទះរបស់គាត់នោះទេ។ដោយឡែកពាក់កណ្តាលគឺជាបន្ទុករបស់លោកក្អោប រ៉ន។តែលោកក្អោប រ៉ន បានសន្យាសងប្រាក់ដរាបណា គម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃដំណើរការឡើងវិញ។តែបើមិនដំណើរការទេលោកឲ្យគិតការប្រាក់សិនចុះ នៅពេលណាដែលលោកមានប្រាក់លោកនឹងសងគ្រប់ចំនួន។

  លោកបន្ថែមថា នៅក្នុងជំនួបនោះបានបរាជ័យ ដោយសារលោក ជា គឹមឆៃ ហៅ ស៊ីន បានឲ្យលោកសងប្រាក់ទាំងអស់នោះសិន ទើបយល់ព្រមបញ្ចប់រឿង។លោកបន្ថែមថា ប៉ុន្មានថ្ងៃក្រោយមក ក៏មានព័ត៌មានផ្សាយចោទប្រកាន់គ្នាទៅវិញទៅមកទាំងកំរោល។លោកបញ្ជាក់ថា លោកសុំតែភាពស្អាតស្អំប៉ុណ្ណោះសុំកុំវាយប្រហារខុសរឿង ហើយលោកក៏មិនបានគេចវេសដូចការលើកឡើងនោះដែរ សូមមើលលិខិតស្នាម និងយោងកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ផង។

  ចំណែកលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏បានឲ្យដឹងតាមទូរស័ព្ទ ដែរថា ការជំពាក់លុយគ្រឿងចក្រ លោកបានសន្យាសងទៅតាមការសម្រេច ក្នុងកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។តែគម្រោងខាងលើនៅមិនទាន់ដំណើរការ ទើបធ្វើឲ្យលោកមានការពិបាកដោះស្រាយ។

  ដោយឡែកលោក ជា គឹមឆៃ ហៅ ស៊ីន បានបង្ហោះក្នុងហ្វេសបុក ឈ្មោះ(xing Angkor) ដោយទទួចសុំឲ្យលោកគង់ ប៊ឹប និងលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ សងលុយគ្រប់ចំនួន៥ម៉ឺនដុល្លារ។

   សូមរម្លឹកថា គម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃរាជ ទេពវង្ស នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលត្រូវបានផ្អាកបណ្តោះអាសន្នកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩ ដើម្បីរង់ចាំមានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបដំណើរការវិញ។គេសង្ឃឹមថានឹងបានដំណើរការស្ថាបនាឡើងវិញនាពេលឆាប់ៗខាងមុខនេះផងដែរ៕ ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម