ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋបាលក្រុងកំពត បានឃើញមានការចុះផ្សាយហើយពិនិត្យគណនីហ្វេសប៊ុកឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ នាពេលថ្មីៗនេះអំពីបញ្ហាដែលមានការបង្ហូរលឺទឹកស្អុយចូលទៅក្នុងព្រែកកំពតរដ្ឋបាលក្រុងកំពតបានបកស្រាយបំភ្លឺហើយបានបញ្ជាក់ជូនដល់ការធារណជនដូចខាងក្រោមនេះ។
រដ្ឋបាលក្រុងកំពត បានធ្វើការបកស្រាយបំភ្លឺតាមរយៈផេកផ្លូវការរបស់ខ្លួនរនាថ្ងៃទី២៥រហូតមកដល់រសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៣នេះ ក្រោយពីមានសារបង្ហោះនៅលើបណ្តាញសង្គមគណនីហ្វេសប៊ុកមួយលើឡើងថាមានការបង្ហូរលូទឹកស្អុយចូលទៅក្នុងទឹកព្រែកកំពតរដ្ឋបាលក្រុងកំពតសូមស្រាយបំភ្លឺនិងបញ្ជាក់ដល់សាធារណៈជនទាំងអស់ដូចខាងក្រោម។១. ការរៀបចំប្រព័ន្ធលូក្រុងកំពត ជាគម្រោងរបស់ ADB (ធានាគារអភិវឌ្ឍន៍អាសុី) ក្នុងនោះ ADB បានអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតក្នុងសង្កាត់ក្រាំងអំពិលក្រុងកំពត និងស្រុកទឹកឈូ ដោយពាក់ព័ន្ធនឹងទឹកកខ្វក់ទាំងអស់ត្រូវបានបញ្ជូនទៅអាងចំរោះរួចជាមុនសិនទេីបបញ្ជូនទៅកាន់ប្រភពទឹកធម្មជាតិ ។២. សព្វថ្ងៃនេះប្រព័ន្ធលូរបស់ ADB បាននឹងកំពុងរៀបចំតបណ្តាញតាមគោលដៅនីមួយៗ ប៉ុន្តែមិនទាន់អាចតភ្ជាប់រវាងប្រព័ន្ធលូដែលមានស្រាប់នៅឡើយទេ ដោយសារកំពុងដំណើរការជីកកប់បំពង់ និងសិក្សាបន្ថែម។គម្រោងរបស់ADB នឹងតភ្ជាប់ប្រព័ន្ធលូនៅពេលឆាបៗខាងមុខនេះទាំងអស់ដែលបានបង្ហូរ ចូលទៅក្នុងព្រែកដេីម្បីឱ្យទឹកស្អុយចូលអាងចម្រុះប្រព្រឹត្តិកម្មទាំងអស់៕