ខេត្តសៀមរាប៖កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសាលាកំរេីក ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណី អំពើលួ,ច (លួ,ចទូរស័ព្ទ និងកាបូបលុយ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ។(ក្រុងសៀមរាប)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទី នៅចំណុចផ្ទះ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច(លួ,ចទូរស័ព្ទ និងកាបូបលុយ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទូរស័ព្ទចំនួន០២គ្រឿង ម៉ាកIPHON Xពណ៌ខ្មៅ និងម៉ាក IPHON11 ពណ៌បៃតង និងកាបូបដាក់ប្រាក់ ដោយក្នុងកាបូបមានប្រាក់១០៦,០០០៛ ( ដប់ម៉ឺនប្រាំមួយពាន់រៀល )របស់ជនរងគ្រោះឈ្មោះ ត.ឧ.ដ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងគេងលក់ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចយើង បានចុះទៅកន្លែងកើតហេតុ ហើយស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ រួមទាំងវត្ថុតាងយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានចូលលួ,ចទូរស័ព្ទ និងកាបូបលុយរបស់ជនរងគ្រោះ កាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ពិតប្រាកដមែន ។ ខណៈពេលដែលជនរងគ្រោះគេងលក់ ហើយជនសង្ស័យបានឆ្លើយទៀតថាខ្លួនបានធ្វើសកម្មភាពលួ,ចចំនួន ០៣លើកទៀតផងដែរ ។ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមមាន៖០១-ឈ្មោះ មីន ឌីណា ហៅគ្រួច ឌីណា ឬ យូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងទីលំនៅបច្ចុប្បន្នរស់នៅមិនច្បាស់លាស់ ( ធ្លាប់ជា,ប់ពន្ធនាគារចំនួន០៤លើក រយៈពេល៣ឆ្នាំ១១ខែ ពាក់ព័ន្ធនឹងករណីអំពើលួ,ចទូរស័ព្ទ និងកុំព្យូទ័រ ) ០២-ឈ្មោះ សំ ហឿន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ពាក់ព័ន្ធនឹងករណីមានសមគំនិតអំពើលួច (លួ,ចទូរស័ព្ទ និងប្រាក់ )និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ០៣-ឈ្មោះ បូន ចិនសាល ហៅដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រៀក ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ( ធ្លាប់ជា,ប់ពន្ធនាគារខេត្តសៀមរាប ចំនួន០១លើក រយៈពេល០៣ឆ្នាំ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ) ។
វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃចំនួន០៧គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង ។ហេីយបានប្រគល់ជូន ជនរងគ្រោះយកទៅប្រេីប្រាស់វិញផងដែរ ។
សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន (ជាតំរុយមេតំហ្វេតាមីន) ។ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕